Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ប្រកាស​មិន​​ជួប​​ជប៉ុន​នៅ​កិច្ចប្រជុំG20 ចំពេលភាព​តានតឹង​ជុំវិញ​កោះ​តៃវ៉ាន់​កើនកម្ដៅខ្លាំង

បានផុស

នៅ

ប្រទេស​ចិន​បាន​ច្រានចោល​លទ្ធភាព​នៃ​ការ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ប្រទេស​ជប៉ុន​នៅ​កិច្ចប្រជុំ​កំពូល G20 នា​សប្តាហ៍​ក្រោយ ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​តានតឹង​ផ្នែក​ការទូត​យ៉ាង​គំហុក​បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​បាន​ធ្វើ​អត្ថាធិប្បាយ​ថ្មីៗ​នេះ​ទាក់ទង​នឹង​កោះ​តៃវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយរបស់សារព័ត៍មាន Asahi ប្រទេស​ចិន​​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ បាន​​ប្រកាស​​ថា លោក Li Qiang នាយករដ្ឋមន្ត្រី​ចិន នឹង​មិន​ជួប​ជាមួយ​លោកស្រី​ Sanae Takaichi នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល G20 ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នោះ​ទេ។ ការ​បដិសេធ​នេះ ​កើតឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​ទីក្រុង​តូក្យូ​ថា​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​មូលដ្ឋាន​នយោបាយ​នៃ​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ពីរ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោកស្រី Mao Ning បាន​ថ្លែង​ថា ជប៉ុន​គួរតែ​ដក​​​ការ​អត្ថាធិប្បាយ«ខុសឆ្គង» របស់​ខ្លួន​លើ​កោះ​តៃវ៉ាន់ ដោយ​ព្រមាន​ថា ការ​លើកឡើង​របស់​​ជប៉ុន​បាន​បង្ក​ឲ្យ​មាន​«ការ​ខូចខាត​ធ្ងន់ធ្ងរ» ដល់​ចំណង​ទ្វេភាគី។

វិវាទ​នេះ​បាន​ផ្ទុះឡើង​បន្ទាប់ពី​លោកស្រី Sanae Takaichi បាន​ថ្លែង​ទៅកាន់​សភា​កាលពី​ពេលថ្មី​ៗ​នេះ​ថា ការវាយប្រហារ​របស់​ចិន​លើ​កោះ​តៃវ៉ាន់​អាច​ជំរុញ​ឲ្យ​ជប៉ុន​ឆ្លើយតប​ផ្នែក​យោធា។ ទីក្រុង​ប៉េកាំង ដែល​អះអាង​ថា​កោះ​ដែល​គ្រប់គ្រង​ខ្លួនឯង​នេះ​ជា​ទឹកដី​របស់​ខ្លួន បាន​ថ្កោលទោស​សេចក្តី​ថ្លែងការណ៍​នេះ​ថា​ជា​ការ​បង្កហេតុ។

ដោយសារ​គ្មាន​ការ​ចរចា​ត្រូវ​បាន​គ្រោងទុក​រវាង​មហាអំណាច​អាស៊ី​ទាំងពីរ​នៅ​កិច្ចប្រជុំ G20 ភាព​ប្រេះឆា​ជុំវិញ​កោះ​តៃវ៉ាន់​ហាក់បីដូចជា​នឹង​កាន់តែ​ស៊ីជម្រៅ ដោយ​ធ្វើ​ឲ្យ​ការទូត​ក្នុង​តំបន់​មាន​ភាព​ស្មុគស្មាញ នៅ​ពេល​ដែល​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​កំពុង​កើនឡើង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម