ព័ត៌មានអន្ដរជាតិ
គណបក្សភូមិចៃថៃ បង្ហាញបេក្ខជន៣រូប សម្រាប់ការតែងតាំងឈរឈ្មោះប្រជែងតំណែងនាយករដ្ឋមន្ត្រី
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥, លោក អនុទីន ឆានវីរៈគុល បានបង្ហាញបេក្ខជន៣រូប សម្រាប់ការតែងតាំងឲ្យឈរឈ្មោះប្រជែងតំណែងនាយករដ្ឋមន្ត្រីខាងគណបក្សភូមិចៃថៃ ក្នុងការបោះឆ្នោតនាពេលខាងមុខ។

បេក្ខជនទាំង៣រួមមានលោកអនុទីនខ្លួនឯងផ្ទាល់, ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ekniti Nitithanprapas និងលោកស្រី Suphajee Suthumpun ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងនាមជាមេបក្សភូមិចៃថៃ លោកអនុទីនថ្លែងថា ឈ្មោះទាំងបីត្រូវតែដាក់ស្នើជាផ្លូវការទៅកាន់មហាសន្និបាតទូទៅរបស់គណបក្ស។ ប្រសិនបើកិច្ចប្រជុំអាចដំណើរការបាននៅថ្ងៃអាទិត្យនេះ ការតែងតាំងនឹងត្រូវបានដាក់ស្នើភ្លាមៗ ដោយរង់ចាំការបញ្ជាក់ចុងក្រោយនៃកាលកំណត់។
ការបង្ហាញពីសមាសភាពនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកអនុទីន ប្រាប់អ្នកសារព័ត៌មានថា លោកសុំដកខ្លួនចេញពីអន្តរាគមន៍ក្នុងរឿងអាស្រូវដែលកំពុងស្អុយឈ្មោះខ្លាំងនៅក្នុងកងកម្លាំងនគរបាលជាតិថៃ ដោយបញ្ជាក់ថា ទំនួលខុសត្រូវសម្រាប់ការស៊ើបអង្កេតបណ្តាញសូកប៉ាន់ដែលត្រូវបានចោទប្រកាន់ គឺស្ថិតនៅជាមួយអគ្គស្នងការនគរបាលជាតិទាំងស្រុង ពោលគឺលោកសុំតែមួយរួចខ្លួនប៉ុណ្ណោះ។
អនុទីននិយាយថា លោកបានដាក់ចេញនូវគោលនយោបាយទូលំទូលាយរួចហើយ ណាមួយដោយសារលោកកាន់តំណែងបានតែ៤ខែ លោកនឹងមិនចូលខ្លួនពាក់ព័ន្ធនឹងការរុះរើ ឬជម្លោះផ្ទៃក្នុងរបស់ប៉ូលិសនោះទេ។ តម្រូវការតែមួយគត់របស់លោក គឺចង់ឲ្យប៉ូលិសផ្តល់អាទិភាពដល់សុវត្ថិភាពសាធារណៈ និងផ្តល់លទ្ធផលដែលអាចមើលឃើញក្នុងការបង្ក្រាបលើក្រុមបោកប្រាស់ គ្រឿងញៀន អាជីវកម្មខុសច្បាប់ ផ្ទះបន និងទីតាំងល្បែងស៊ីសង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ផ្ញើលិខិតតឿនលោកអានុទីនឲ្យឆាប់ដោះស្រាយការរំលោភសិទ្ធិនៅថៃ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


