ព័ត៌មានអន្ដរជាតិ
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ផ្ញើលិខិតតឿនលោកអានុទីនឲ្យឆាប់ដោះស្រាយការរំលោភសិទ្ធិនៅថៃ
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch – HRW) បានអំពាវនាវដល់នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ឲ្យចាត់វិធានការជាបន្ទាន់លើបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដោយជំរុញឲ្យរដ្ឋាភិបាលថ្មីរបស់លោក គោរពតាមការប្តេជ្ញាចិត្តដែលប្រទេសថៃធ្លាប់បានប្រកាសនៅអង្គការសហប្រជាជាតិនាឆ្នាំ២០២៥នេះ។

នៅក្នុងលិខិតបើកចំហមួយ ក្រុមសិទ្ធិមនុស្សពិភពលោកបាននិយាយថា ប្រទេសថៃបន្តរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី ដោយកត់សម្គាល់ថា មនុស្សជិត២០០០នាក់ត្រូវបានកាត់ទោសទាក់ទងនឹងការបញ្ចេញមតិផ្នែកនយោបាយចាប់តាំងពីឆ្នាំ២០២០មក។
HRW បានគូសបញ្ជាក់អំពីការបន្តប្រើប្រាស់ច្បាប់ប្រមាថព្រះមហាក្សត្រ ដែលមានការពិន័យរហូតដល់១៥ឆ្នាំក្នុងមួយករណី ហើយបានអំពាវនាវឲ្យមានការព្យួរការចោទប្រកាន់ និងការឃុំខ្លួនបណ្តោះអាសន្ន។ អង្គការនេះក៏បានជំរុញឲ្យមានកំណែទម្រង់ច្បាប់ស្តីពីការបះបោរ និងច្បាប់បទឧក្រិដ្ឋកុំព្យូទ័រ ដែលត្រូវបានប្រើប្រាស់ដើម្បីបង្ក្រាបការរិះគន់ផងដែរ។
HRW បានសម្តែងការព្រួយបារម្ភចំពោះការអនុវត្តច្បាប់ប្រឆាំងទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំឆ្នាំ២០២៣ ដោយលើកឡើងពីការចោទប្រកាន់ជាយូរអង្វែងពីបទទារុណកម្មនៅតាមបណ្តាខេត្តព្រំដែនភាគខាងត្បូង និងករណីបាត់ខ្លួនមិនទាន់ដោះស្រាយចំនួន៧៦ករណីចាប់តាំងពីឆ្នាំ១៩៨០មក។ HRW បានកត់សម្គាល់ថា យ៉ាងហោចណាស់ជននិរទេសនយោបាយចំនួន៩នាក់បានបាត់ខ្លួននៅក្នុងប្រទេសជិតខាងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគ្មានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរថៃឡើយ។
HRW បានបន្ថែមថា អ្នកការពារសិទ្ធិមនុស្សបន្តប្រឈមមុខនឹងការសម្លាប់ ការបាត់ខ្លួន និងបណ្តឹងសងសឹក ខណៈដែលករណីលេចធ្លោដែលពាក់ព័ន្ធនឹងទាហាន និងមន្ត្រីនៅតែមិនត្រូវបានផ្តន្ទាទោស។ HRWក៏បានព្រមានពីការកើនឡើងនៃការគំរាមកំហែងប្រឆាំងនឹងសកម្មជន រួមទាំងការគំរាមកំហែងសម្លាប់ថ្មីៗនេះ ដែលកំណត់គោលដៅទៅលើសមាជិកព្រឹទ្ធសភា លោកស្រី អង្គខាណា នីឡាផៃចិត (Angkhana Neelapaijit)។

ទន្ទឹមនោះ HRW បានរិះគន់ចំពោះការព្យាបាទជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនរបស់ប្រទេសថៃ ដោយចង្អុលបង្ហាញអំពីការបញ្ជូនត្រឡប់ទៅប្រទេសរបស់ពួកគេវិញទាំងបង្ខំ ដែលពួកគេប្រឈមនឹងការធ្វើទុក្ខបុកម្នេញ។ ក្រុមនេះបានលើកឡើងពីការជូនដំណឹងអំពីការបណ្តេញជនជាតិអ៊ុយហ្គ័រ (Uyghurs) ចំនួន៤០នាក់ទៅកាន់ប្រទេសចិននៅដើមឆ្នាំ២០២៥ ហើយបានរាយការណ៍ពីកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងអាជ្ញាធរថៃ និងវៀតណាម ដើម្បីដាក់សម្ពាធលើក្រុមអ្នកប្រឆាំងវៀតណាម។ HRW បានជំរុញឲ្យប្រទេសថៃពង្រឹងការការពារសម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ារយៈពេលវែងជាង ១០០ ០០០នាក់ និងជនចំណាកស្រុកខុសច្បាប់មួយចំនួនធំដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។
HRW ក៏បានជំរុញរដ្ឋាភិបាលឲ្យដោះស្រាយអំពើបំពានរបស់រដ្ឋដែលមិនទាន់ដោះស្រាយ រួមទាំងការសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងអំឡុង«សង្រ្គាមប្រឆាំងគ្រឿងញៀន» ឆ្នាំ២០០៣, ការបង្ក្រាបផ្នែកនយោបាយឆ្នាំ២០១០ ដែលបណ្តាលឲ្យមនុស្សជិត១០០នាក់ស្លាប់, និងការរំលោភសិទ្ធិជាច្រើនទសវត្សរ៍នៅភាគខាងត្បូងប្រទេសថៃ។
លើបញ្ហាតំបន់ HRW បានស្នើសុំឲ្យប្រទេសថៃបដិសេធរាល់តួនាទីក្នុងការគាំទ្រការបោះឆ្នោតឆ្នាំ២០២៥ ដែលបានគ្រោងទុករបស់ប្រទេសមីយ៉ាន់ម៉ា ដោយហៅវាថាជា«ល្បែងបោកប្រាស់» នៅក្រោមរបបយោធាដែលប្រើអំពើហិង្សា និងគាបសង្កត់។ HRW ក៏បានជំរុញឲ្យទីក្រុងបាងកកធ្វើការជាមួយដៃគូអាស៊ានដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ា និងពង្រីកជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅ។
HRW បាននិយាយថា ខ្លួនសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងផ្តល់អាទិភាពដល់បញ្ហាទាំងនេះនៅក្នុងខែដំបូងៗនៃការចូលកាន់តំណែង ហើយបានបង្ហាញឆន្ទៈក្នុងការជួបជាមួយនាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាអនុសាសន៍បន្ថែមទៀត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


