Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុដែលខេត្តភាគខាងត្បូង ថៃ ចំនួន ១០ រងការជន់លិចខ្លាំងក្លា

បានផុស

នៅ

យោងតាមរបាយការណ៍ពីនាយកដ្ឋានធារាសាស្ត្ររាជវង្ស (RID) នាថ្ងៃ២៥ វិច្ឆិកា បានចេញការបញ្ចាក់ថា ទឹកភ្លៀងមូសុងបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តចំនួន ១០ នៅភាគខាងត្បូង ក្នុងខេត្តហាតយ៉ៃ ដោយរងទុក្ខពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលបីទសវត្សរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាងនេះទៀតនោះ ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ តំបន់មួយចំនួននៅក្នុងប្រទេសថៃ ទទួលបាននូវចំនួនទឹកភ្លៀងចំនួន ៦៣០ មីលីម៉ែត្រ ដែលបំបែកកំណត់ត្រាបានកំណត់ក្នុងឆ្នាំ ២០១០ នេះបើយោងតាមកាសែត Nation បានចុះផ្សាយកន្លងមក។

មជ្ឈមណ្ឌលប្រតិបត្តិការទឹកឆ្លាតវៃ (SWOC) របស់ RID ក៏បានចេញការពន្យល់ថា ទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងភាគខាងត្បូងប្រទេសថៃ ពោលចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកាមក គឺដោយសារតែផលប៉ះពាល់រួមបញ្ចូលគ្នានៃទឹកភ្លៀងមូសុងដ៏ខ្លាំងក្លា និងតំបន់សម្ពាធទាបដែលគ្របដណ្តប់លើតំបន់ភាគខាងត្បូង។ នេះបានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងពីឈុំផុន ចុះមក ដែលនាំឲ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្តចំនួន ១០ រួមមាន ឈុំផុន, ស៊ូរ៉ាត់ថានី, ណាខន ស៊ីធម្មរាត, សាទូន, សុងក្លា, ផាត់ថាលុង, ត្រាង, ណារ៉ាធីវ៉ាត់, ប៉ាតានី និងខេត្ត យ៉ាឡា។

មិនតែប៉ុណ្ណោះ ខេត្តសុងក្លាដែលជាខេត្តរងគ្រោះ​ទឹកជំនន់ដ៏មហន្តរាយជាងគេ បានទទួលភ្លៀងធ្លាក់ខ្លាំងនៅគ្រប់តំបន់ ដោយហាតយ៉ៃ ដោយកត់ត្រាទឹកភ្លៀងខ្ពស់បំផុតកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ក្នុងកម្រិត ៣៣៥ មីលីម៉ែត្រ ដែលជាទឹកភ្លៀងខ្ពស់បំផុតក្នុងមួយថ្ងៃក្នុងរយៈពេល ៣០០ ឆ្នាំ។

ទឹកភ្លៀង​សរុប​ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា បានឡើងដល់ ៦៣០មីលីម៉ែត្រ ដែលលើសពីទឹកជំនន់ប្រវត្តិសាស្ត្រក្នុងឆ្នាំ២០១០ នៅហាតយ៉ៃ ដែលមានកម្រិត ៤២៨មីលីម៉ែត្រក្នុងរយៈពេលដូចគ្នា។

ជាពិសេស បើតាមប្រភពផ្សេងទៀតបានបញ្ចាក់ដែរថា ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋភាគខាងជើងនៃប្រទេសម៉ាឡេស៊ី (ជិតព្រំដែនថៃ) ក៏ជាបញ្ហាធំចម្បងមួយ ដែលហូរចុះទៅក្នុងប្រទេសថៃ ។ នៅពេលដែលទៅទំនប់ហាតយ៉ៃកាន់តែលិចខ្លាំង នោះនឹងត្រូវបង្ហូរទឹកចេញទៅកាន់បឹងសុងក្លា ( បឹងធម្មជាតិ ដូងជាអាងស្តុកទឹក នៅខេត្តសុងក្លា )។ តែដោយសារពេលនេះ សូម្បីបឹងយក្សក៏ពេញព្រាបដោយទឹក ទើបបណ្តាលឲ្យទឹកច្រាលចូលក្នុងវិញ នាំឲ្យខេត្តមួយចំនួនលិចលង់កានតែខ្លាំង៕

រូបភាព៖Nation
រូបភាព៖Nation

រូបភាព៖Nation

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

តុលាការថៃ ចេញដីកាចាប់ខ្លួនអតីតមេ MU រឿងបំណុល ខណៈលេចឮថា នាងគេចខ្លួនទៅ ម៉ិកស៊ិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម