Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីលស្នើឲ្យស្ត្រីពន្យារពេលមានផ្ទៃពោះបារម្ភវីរុសបំប្លែងថ្មីវាយលុកខ្លាំង

បានផុស

នៅ

ប្រទេស​ប្រេស៊ីល​​បាន​ស្នើឲ្យ​ស្ត្រី​​​ពន្យារ​ពេល​​មាន​ផ្ទៃ​ពោះ​រហូត​ដល់​វិបត្តិ​ធ្ងន់​ធ្ងរ​កូវីដ-១៩ល្អ​ប្រសើ​សិន ដោយ​និយាយ​ថា វីរុស​បំប្លែង​ថ្មី​​បាន​កំពុង​បំផ្លាញ​ប្រទេស​អាមេរិក​ខាង​ត្បូង​មួយ​នេះ​​​ទំនង​ជា​ប៉ះ​ពាល់​ខ្លាំង​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ជាង​​វីរុស​កូវីដ-១៩​មុន​។

អនុសាសន៍​​ពន្យារ​ពេល​​នេះ​បាន​ធ្វើ​ឡើងស្រប​ពេល​ដែល​ប្រទេស​ប្រេស៊ីល​​បន្ត​ធ្ងន់​ធ្ងរ​​ពី​កូវីដ-១៩​ដែល​បាន​កំពុង​សម្លាប់​ប្រជា​ជន​ប្រេស៊ីល​​ប្រចាំ​​ថ្ងៃ​ច្រើន​ជាង​​​​កន្លែង​ណា​ៗ​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ក្រសួង​សុខាភិបាលលោក Raphael Parente បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា ៖«ប្រសិន​បើ​អាច​ទៅ​រួច សូម​ពន្យារ​ពេល​មាន​ផ្ទៃ​ពោះ​​រហូត​ដល់​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ​សិន»។

លោក​ថា ការណែនាំ​​នេះ​​ជា​ផ្នែក​គឺ​​បណ្តាល​មក​ពី​​​ប្រព័ន្ធ​សុខាភិបាល ប៉ុន្តែ​ក៏​បណ្តាល​មក​ពី​វា​មាន​ភាព​ងាយ​ស្រួល​ឆ្លង​ដោយ​វីរុស​ថ្មី​ឈ្មោះ P.1។

Parente សង្កត់​ធ្ងន់​ថា ៖«បទ​ពិសោធ​គ្លីនិក​នៃ​អ្នក​ឯកទេស​បង្ហាញ​ថា វីរុស​ថ្មី​នេះ​​ឆ្លង​អាក្រក់​ខ្លាំង​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ»។

លោកបន្ថែម​ថា កន្លង​មក ករណី​ឆ្លង​កូវីដ-១៩កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​​គឺផ្តោត​សំខាន់​លើ​ត្រី​មាស​ចុង​ក្រោយ និង​ពេល​សម្រាល ហើយ​ក្រោយ​មក​អាចមាន​ករណី​ធ្ងន់​ធ្ងរ​ខ្លះ​នៅ​ត្រី​មាស​ទី២ ឬ​តិច​តួច​នៅ​ត្រី​ទី​ដំបូង។

វីរុស​បំប្លែង​ថ្មី P.1 ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ទី​ក្រុង Manaus ដែល​បាន​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័សនៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ វា​បាន​ក្លាយ​ជាកត្តា​ធ្ងន់​ធ្ងរ​បំផុត​ស្ថិត​នៅ​ពី​ក្រោយការ​ផ្ទុះ​រលក​ទី​២​​ដែល​បណ្តាល​ឲ្យ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ជាង​៣៥ម៉ឺន​នាក់ ដែល​ជា​​ប្រទេស​មាន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​ធ្ងន់​ធ្ងរ​បំផុត​លំដាប់​លេខ​២​ជា​សកល ពី​ក្រោយលេខ​១​សហរដ្ឋ​អាមេរិក។

កូវីដ-១៩​នៅ​ប្រទេស​ប្រេស៊ីល​បាន​កំពុង​កើន​ឡើង​នៃ​ការ​ឆ្លង​ខ្លាំង​ទៅ​មនុស្សក្មេង។ តាម​ទិន្នន័យ​​មន្ទីរ​ពេទ្យ​បង្ហាញ​ថា កាល​ពី​ខែ​មីនា​កន្លង​ទៅ​ អ្នក​ជំងឺ​ជាង​ពាក់​កណ្តាល​គឺ​អាយុក្រោម​៤០​ឆ្នាំ។

លោក​ប្រធានាធិបតី Jair Bolsonaro បានជំទាស់​នឹង​​ការ​ដាក់​បំរាម​ ហើយ​បាន​រៀប​ចំ​កម្មវិធី​ធំ​ៗ​ដែល​ខ្លួន​លោក​ផ្ទាល់​មិនពាក់​ម៉ាស់​ការពារ​ខ្លួន​ឡើយ។

សប្តាហ៍​នេះ កម្មវិធី​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​​ផ្អាក​នៅ​ក្នុង​ទី​ក្រុង​ជា​ច្រើន​ដោយ​សារ​ខ្វះ​វ៉ាក់សាំង។

ដោយ​សារ​អ្នក​ជំងឺ​កូវីដ-១៩​ច្រើន​បាន​ធ្វើឲ្យ​មន្ទីរ​ពេទ្យខ្វះ​សម្ភារៈ​ និង​ឱសថ​​សម្រាប់​ព្យាបាល។ ឱសថ​បន្ទាន់​ទើប​​​ទៅ​ដល់ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍មក​ពី​ប្រទេស​ចិន ខណៈ​ជំនួញ​មក​ពី​ប្រទេស​អេស្ប៉ាញ​រំពឹង​ថា នឹង​មក​ដល់​សប្តាហ៍​ក្រោយ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ ctvnews

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម