ព័ត៌មានអន្ដរជាតិ
ប្រជាជន ប្រេស៊ីល រាប់ពាន់នាក់ផ្ដុំគ្នាគាំទ្រអតីតប្រធានាធិបតី ក្រោយរងការចោទប្រកាន់រៀបចំធ្វើរដ្ឋប្រហារ
ប្រជាជនប្រេស៊ីលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាគាំទ្រអតីតប្រធានាធិបតីលោក Jair Bolsonaro ចំពេលមានការស៊ើបអង្កេតលើបទចោទប្រកាន់ថា គាត់ព្យាយាមរៀបចំរដ្ឋប្រហារ បន្ទាប់ពីលទ្ធផលចាញ់ការបោះឆ្នោតនៅឆ្នាំ ២០២២ ។នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី២៦ ខែកុម្ភៈ ។

លោក Bolsonaro បានកៀរគរឲ្យមានការប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Sao Paulo បន្ទាប់ពីត្រូវបានកំណត់គោលដៅដោយការវាយឆ្មក់របស់ប៉ូលិសកាលពីដើមខែនេះ ដើម្បីបដិសេធការចោទប្រកាន់មកលើរូបលោកពីបទធ្វើរដ្ឋប្រហារ ជាពិសេសការរារាំងរូបលោកមិនឲ្យស្វែងរកតំណែងប្រធានាធិបតីរយៈពេល ៨ ឆ្នាំរហូតដល់ឆ្នាំ ២០៣០ ។ លោកបានលើកឡើងថា “លោកមិនអាចទទួលយកបានទេ ហើយថា អាជ្ញាធរអាចលុបបំបាត់អ្នកណាចេញពីឆាកនយោបាយបាន លុះត្រាតែមានហេតុផលត្រឹមត្រូវ” ។
ក្រុមអ្នកតវ៉ាបានស្លៀកពាក់ពណ៌លឿង និងបៃតង ដែលជាពណ៌ទង់ជាតិរបស់ប្រទេសប្រេស៊ីល ខណៈលោក Bolsonaro បានធ្វើការជួបជុំនេះ ដោយសារតែលោកប្រឈមមុខនឹងផ្លូវច្បាប់ជាបន្តបន្ទាប់ ហើយអាចប្រថុយនឹងការជាប់ពន្ធនាគារផងដែរ ។

គួរបញ្ជាក់ថា ប៉ូលិសក្នុងប្រទេសប្រេស៊ីលបានរឹបអូសយកលិខិតឆ្លងដែនរបស់អតីតប្រធានាធិបតីកាលពីដើមខែនេះ បន្ទាប់ពីបានចោទប្រកាន់គាត់ថា បានកែសម្រួលសេចក្តីព្រាងមួយដើម្បីលុបចោលលទ្ធផលបោះឆ្នោត បន្ទាប់ពីលោកចាញ់ឆ្នោតលោកប្រធានាធិបតី Luiz Inacio Lula da Silva ក្នុងឆ្នាំ ២០២២ និងបានដាក់សម្ពាធមេយោធារូបនេះឲ្យចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ។
ទន្ទឹមនោះ អតីតនាយករដ្ឋមន្ត្រីរូបនេះក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេតជាច្រើនទៀតផងដែរ ដូចជាការក្លែងបន្លំវិញ្ញាបនបត្រចាក់ថ្នាំបង្ការជំងឺកូវីដ ១៩ និងការក្លែងបន្លំអំណោយដែលទទួលបានពីប្រទេសផ្សេងទៀត ដូចជាគ្រឿងអលង្ការដែលផ្តល់ដោយអារ៉ាប៊ីសាអូឌីត ។
ដោយឡែកអ្នកគាំទ្ររបស់លោក Bolsonaro រាប់រយនាក់ក៏ត្រូវបានចាប់ខ្លួន និងប្រឈមមុខការចោទប្រកាន់ពីបទលុកលុយ និងរឹបអូសវិមានប្រធានាធិបតី តុលាការកំពូល និងសភាប្រេស៊ីលកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ មួយសប្តាហ៍ បន្ទាប់ពីលោក Lula ចូលកាន់តំណែង ៕

អត្ថបទ ៖ ប៊ុន សុភាព
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


