Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយជោគជ័យជាមួយការចាក់វ៉ាក់សាំង អ៊ីស្រាអែល លែងតម្រូវឲ្យប្រជាជនពាក់ម៉ាសពេលចេញក្រៅ ចាប់ពីថ្ងៃនេះទៅ

បានផុស

នៅ

បន្ទាប់ពីទទួលបានជោគជ័យជាមួយការចាក់វ៉ាក់សាំង និងស្របពេលមានការធ្លាក់ចុះនៃអត្រាឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអ៊ីស្រាអែល ក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានលុបចោលនូវតម្រូវការពាក់ម៉ាសនៅតាមទីតាំងបើកចំហ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យនេះទៅ។

This image has an empty alt attribute; its file name is unnamed-1-2.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយកាលពីថ្ងៃសៅរ៍ថា “ដោយមើលឃើញពីតួលេខបន្តមានកម្រិតទាបនៅទូទាំងប្រទេស រដ្ឋមន្ត្រីសុខាភិបាល លោកសាស្រ្តាចារ្យ Hezi Levy បានធ្វើវិសោធនកម្មបទបញ្ជាសុខភាពសាធារណៈ ដូច្នេះមិនចាំបាច់មានកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងបើកចំហទេ ដោយចាប់ផ្តើមពីថ្ងៃទី១៨ខែមេសានេះទៅ”។

This image has an empty alt attribute; its file name is unnamed-2-1.jpg

ការសម្រេចនេះបានកើតឡើងស្របពេលដែលការស្លាប់ដោយសារជំងឺកូវីដ-១៩នៅទូទាំងពិភពលោក បានកើនលើស៣លានកាលពីថ្ងៃសៅរ៍។ គិតត្រឹមម៉ោង៧:៣០នាទីព្រឹក (ម៉ោងនៅកម្ពុជា) ចំនួនករណីសរុបលើសកលលោកបានឈានដល់១៤១,២៩៤,៨៨០ករណី។

Fly-Past Celebrates Israel's Independence as Outdoor Mask-Wearing Set to Be  Dropped | World News | US News

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានឲ្យដឹងថា អ៊ីស្រាអែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ខែធ្នូឆ្នាំមុន ហើយខ្លួនជាប្រទេសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងលឿនបំផុតមួយនៅលើពិភពលោក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា ទោះវ៉ាក់សាំងក៏មិនអាចទប់ទល់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៣ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម