ព័ត៌មានអន្ដរជាតិ
វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា ទោះវ៉ាក់សាំងក៏មិនអាចទប់ទល់បាន
អ្នកជំនាញម្នាក់បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនរបស់ឥណ្ឌា អាចមានភាពធន់នឹងវ៉ាក់សាំង។
លោកវេជ្ជបណ្ឌិត Danny Altmann សាស្រ្តាចារ្យផ្នែកភាពស៊ាំនៅសកលវិទ្យាល័យ Imperial College London បាននិយាយថា ប្រទេសឥណ្ឌាគួរតែស្ថិតនៅក្នុង “បញ្ជីក្រហម” របស់រដ្ឋាភិបាលនៃបណ្តាប្រទេសនានា ដោយសារតែវីរុសបំប្លែងខ្លួនថ្មីនេះ។

សេវាសុខភាពសាធារណៈអង់គ្លេសបានរាយការណ៍ថា វីរុសបំប្លែងខ្លួនឥណ្ឌាចំនួន៧៣ករណី ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស ហើយ៤ករណីរកឃើញនៅ ស្កុតឡែន។
យ៉ាងណាក្តី បច្ចុប្បន្ន ក្រុមមន្រ្តីបានកំណត់ ដាក់វីរុសនេះនៅក្រោមការស៊ើបអង្កេត ដោយមិនទាន់ចាត់ទុកថាវាជាវីរុសនៃការព្រួយបារម្ភ ដូចវីរុសបំប្លែងខ្លួនប្រេស៊ីលឬអាហ្វ្រិកខាងត្បូងនោះទេ។

ប៉ុន្តែសាស្រ្តាចារ្យ Altmann និយាយថា គាត់កំពុងសង្ស័យថា កំឡាយរបស់វីរុសបំប្លែងខ្លួនឥណ្ឌានឹងកើនឡើងដល់កម្រិតនៃការព្រួយបារម្ភ ព្រោះវាអាចគេចផុតពីវ៉ាក់សាំងដែលកំពុងអភិវឌ្ឍ។
លោកបន្ថែមថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានរកឃើញនៅក្នុង “សមាមាត្រដ៏ខ្ពស់” ក្នុងចំណោមករណីវិជ្ជមាននៅប្រទេស ឥណ្ឌា។

ស្របពេលជាមួយគ្នានោះ លោក Paul Hunter សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ East Anglia ក៏បាននិយាយផងដែរថា វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងបង្កក្តីព្រួយបារម្ភ។
លោកបានប្រាប់កាសែត Times ថា “នៅពេលដែលអ្នកក្រឡេកមើលវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង វាមានសមត្ថភាពដែលអាចគេចផុតពីវ៉ាក់សាំង។ កំឡាយរបស់វា ធ្វើឲ្យវ៉ាក់សាំងផ្តល់ភាពស៊ាំបានតិចតួចបំផុត”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ ធ្ងន់ធ្ងរហើយ! អង់គ្លេសរកឃើញ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី និងកាចសាហាវមួយប្រភេទទៀតមកពីឥណ្ឌា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


