Connect with us

ព័ត៌មានអន្ដរជាតិ

​​អាន់វ៉ា ​​​ជួប​តាមទូរស័ព្ទ​​រួចហើយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​​​​កម្ពុជានិង​ថៃ ប៉ុន្តែ​​មិនទាន់​ឯកភាពគ្នា​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​​​បង្ហោះ​សារ​​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក នៅថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០២៥​នេះ​ ឲ្យ​ដឹងថា លោក​បាន​​​​​​ភ្ជាប់​និយាយ​តាមទូរស័ព្ទ​ជាមួយ​​​នាយករដ្ឋមន្រ្តីកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីភាពតានតឹងដែលកំពុងកើតមាននៅតាមព្រំដែនរួមគ្នារបស់​ប្រទេស​ទាំង​ពីរ​​កាលពីម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុងសារ​​​ក្នុងបណ្តាញសង្គម ដោយ​ភ្ជាប់​ជាមួយរូប​ថត​​​របស់​លោក ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិបតី ហ៊ុន ម៉ាណែត និង លោក ​អានុទីន ឆានវីរៈគុល​ ​​នាយករដ្ឋមន្ត្រីថៃ ​ដោយ​​រៀបរាប់​​​និង​កោតសរសើរ​​ចំពោះ​​ភាគី​កម្ពុជា​និងថៃ​ថា ​មានភាពបើកចំហ និងឆន្ទៈរបស់មេដឹកនាំទាំងពីរក្នុងការបន្តការចរចាក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ការយល់ច្រលំដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

​ទោះ​មាន​ការ​សន្ទនា​​បែបនេះ​ក៏ដោយ លោក អាន់វ៉ា បាន​បញ្ជាក់ថា ខណៈពេលដែលដំណោះស្រាយច្បាស់លាស់មិនទាន់ឈាន​ដល់​​ការ​ឯកភាព​គ្នា​ ការចូលរួមការទូតប្រកបដោយនិរន្តរភាពបានធានាថាមិនមានឧបទ្ទវហេតុធ្ងន់ធ្ងរទៀតទេកើតឡើងក្នុងអំឡុងពេលម៉ោងដ៏សំខាន់ទាំងនេះ។

​លោក អាន់វ៉ា បាន​រៀបរាប់ថា៖«​ម៉ាឡេស៊ីនឹងបន្តគាំទ្រការសន្ទនាដោយ​​សន្តិភាព​ ដំណោះស្រាយផ្អែកលើច្បាប់អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីការពារស្ថិរភាព និងសន្តិសុខនៃតំបន់របស់យើង​​ទាំង​អស់គ្នា​»​​​៕​​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម