ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបរិហារអាមេរិកថា យក UN បម្រើផលប្រយោជន៍ភូមិសាស្រ្តនយោបាយ
តំណាងកូរ៉េខាងជើងនៅឯអង្គការសហប្រជាជាតិ បានថ្កោលទោសសហរដ្ឋអាមេរិកថាជាប្រទេស «គ្មានការអៀនខ្មាស» ដែលបានធ្វើឱ្យអង្គការសហប្រជាជាតិ (UN) ក្លាយជាកន្លែងសម្រាប់បម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួនទៅវិញ។
ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់វ៉ាស៊ីនតោនថាបានប្រព្រឹត្ត «អំពើឧក្រិដ្ឋដ៏គួរឱ្យស្អប់ខ្ពើម» និងមើលងាយដល់អត្ថិភាពរបស់ UN។

ការរិះគន់សហរដ្ឋអាមេរិកលើកឡើងដោយតំណាងរបស់ក្រុងព្យុងយ៉ាងនៅឯអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដោយការបរិហាររិះគន់អាមេរិកដែលតែងតែចោទប្រកាន់ កូរ៉េខាងជើង ជុំវិញការរំលោភទណ្ឌកម្ម។ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកណ្តាលកូរ៉េ។
ក្នុងសេចក្តីថ្លែងការនោះលើកឡើងថា៖«អ្វីដែលគួរត្រូវបានចោទសួរ និងពិភាក្សាដោយបើកចំហនៅក្នុងអង្គការសហប្រជាជាតិ ជាបញ្ហាមិនទាន់សម្រេច ជាពិសេសអំពើឧក្រិដ្ឋកម្មដ៏គួរឱ្យស្អប់ខ្ពើមរបស់សហរដ្ឋអាមេរិក ហើយអាមេរិកខ្លួនឯង មើលងាយអត្ថិភាពរបស់អង្គការសហប្រជាជាតិ»។
តែយ៉ាងណា បេសកកម្មរបស់ទីក្រុងព្យុងយ៉ាងមិនបានបញ្ជាក់ពីទង្វើដែលចោទជាសំណួរនោះជាអ្វីឲ្យច្បាស់លាស់ទេ ប៉ុន្តែសេចក្តីថ្លែងការណ៍កើតឡើងត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីការចាប់ខ្លួនរបស់ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ។
កូរ៉េខាងជើងបានលើកឡើងថា៖«ភាពមិនសមហេតុផល និងការប្រព្រឹត្តមិនត្រឹមត្រូវរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរំលោភ លើអង្គការសហប្រជាជាតិ គឺដើម្បីបំពេញផលប្រយោជន៍ភូមិសាស្រ្តនយោបាយរបស់ខ្លួនសោះ ទង្វើនេះវាមិនគួរត្រូវបានអនុញ្ញាតឡើយ»។
កូរ៉េខាងជើងក៏បានបន្ថែមទៀតថា៖«ទង្វើខុសច្បាប់ និងអសីលធម៌ដែលគ្មានភាពអៀនខ្មាស់ ព្យាយាមចំអកលើអង្គការសហប្រជាជាតិ ក្នុងគោលបំណងដើម្បីឯកតោភាគី និងភាពអត្មានិយម»។
គួរឱ្យដឹងផងដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនបានប្រកាសថាសហរដ្ឋអាមេរិកនឹងចាកចេញពីស្ថាប័នរបស់អង្គការសហប្រជាជាតិមួយចំនួនដែលអាចរហូតដល់៦៦ ដែលខ្លួនកំណត់ថា «ផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក»។
រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មមួយចំនួន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


