ព័ត៌មានអន្ដរជាតិ
តើ EU នឹងប្រឈមបញ្ហាធំបែបណា បើកាត់បន្ថយការពឹងផ្អែកលើសន្តិសុខអាមេរិក
អគ្គលេខាធិការណាតូ លោក Mark Rutte បានបញ្ចាក់ឲ្យដឹងនៅក្នុងខែមករានេះថា សហភាពអឺរ៉ុប (EU) នឹងត្រូវជួបបញ្ហាប្រឈមមួយ នោះគឺបង្កើនការចំណាយយោធាដល់ ១០% នៃផលិតផលក្នុងស្រុកសរុប ហើយចាក់ប្រាក់រាប់ពាន់លានអឺរ៉ូទៅក្នុងសមត្ថភាពនុយក្លេអ៊ែរ ប្រសិនបើខ្លួនចង់កាត់បន្ថយការពឹងផ្អែកសន្តិសុខលើសហរដ្ឋអាមេរិក។

ការវាយតម្លៃរបស់លោក Rutte ត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលមន្ត្រីសហភាពអឺរ៉ុបមួយចំនួន បន្តអំពាវនាវឲ្យប្លុកនេះកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់សន្តិសុខ នៅពេលដែលស្នងការការពារជាតិ លោក Andrius Kubilius ថា សហភាពអឺរ៉ុបត្រូវការកងកម្លាំងឈរជើងចំនួន ១០០,០០០ នាក់ ដើម្បីអាចធ្វើសកម្មភាពដោយឯករាជ្យ។
ថ្លែងនៅចំពោះមុខសភាអឺរ៉ុប អគ្គលេខាធិការណាតូបានព្រមានថា អ្នកដែលចង់ទៅតែម្នាក់ឯងគួរតែភ្លេចគំនិតដែលថា វាអាចធ្វើទៅបានដើម្បីសម្រេចបាននូវកម្រិតចំណាយនោះជាមួយនឹងកម្រិតចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុបសម្រាប់ការពារជាតិ។ ផែនការបែបនេះគឺមិនប្រាកដនិយមទេ! ប្រសិនបើនរណាម្នាក់នៅកន្លែងនេះគិតថា សហភាពអឺរ៉ុប ឬអឺរ៉ុបជាទូទៅអាចការពារខ្លួនឯងដោយគ្មានសហរដ្ឋអាមេរិក នោះគ្រាន់តែបន្តសុបិនពួកគេ ដែលមិនអាចទៅរួចសូម្បីតែបន្តិចណាឡើយ។
អគ្គលេខាធិការណាតូបានកត់សម្គាល់បន្ថែម សហភាពអឺរ៉ុបមិនត្រឹមតែត្រូវការយ៉ាងហោចណាស់ពីរដងនៃចំនួននេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវវិនិយោគលើសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនផងដែរ ដែលប្រើប្រាស់ប្រាក់រាប់ពាន់លានដុល្លារ និងរាប់ពាន់លានអឺរ៉ូ ក្នុងករណីជម្រើសនៅម្នាក់ឯងវានឹងខាតបង់។
ណាតូបានយល់ព្រមលើកម្រិតចំណាយការពារជាតិ ៥% នៃផលិតផលក្នុងស្រុកសរុបនៅឯកិច្ចប្រជុំកំពូលមួយនៅទីក្រុងឡាអេកាលពីឆ្នាំមុន។ សំណើនេះត្រូវបានធ្វើឡើងដំបូងដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយចាប់តាំងពីពេលនោះមក បានទទួលការសរសើរជាច្រើនពីលោក Rutte។
នៅក្នុងសុន្ទរកថាកាលពីនៅថ្ងៃទី២៥ ខែមករា លោក Rutte ក៏បានលើកសរសើរត្រាំ ម្តងទៀតចំពោះការបង្ខំប្រទេសដូចជា អេស្ប៉ាញ អ៊ីតាលី បែលហ្ស៊ិក និងកាណាដា ឲ្យបំពេញការប្តេជ្ញាចិត្តចំណាយ២% នៃផលិតផលក្នុងស្រុកសរុបបច្ចុប្បន្នរបស់ពួកគេ ក៏ដូចជាការយល់ព្រមចំពោះកម្រិតថ្មី។
ទោះជាយ៉ាងណាក៏ដោយ ទស្សនៈខាងលើរបស់សហភាពអឺរ៉ុបបានកើតចេញពីការប្រកាសម្តងហើយម្តងទៀតរបស់ទីក្រុងវ៉ាស៊ីនតោនថា ខ្លួននឹងបង្រួមការប្តេជ្ញាចិត្តចំពោះសម្ព័ន្ធមិត្តអឺរ៉ុប ខណៈអំពាវនាវឲ្យពួកគេទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិសុខផ្ទាល់ខ្លួន។ កាលពីសប្តាហ៍មុន មន្ទីរបញ្ចកោណអះអាងទៀតថា ខ្លួននឹងផ្តល់អាទិភាពដល់ការការពារទឹកដីអាមេរិក និងរារាំងប្រទេសចិន។
មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបក៏ត្រូវបានដកចេញពីកិច្ចចរចាសន្តិភាពលើអ៊ុយក្រែន ដែលសម្របសម្រួលដោយអាមេរិក ហើយភាពតានតឹងបានកើតឡើងកាន់ខ្លាំងជាមួយវ៉ាស៊ីនតោន ទាក់ទងនឹងការផ្សព្វផ្សាយផែនការលោកត្រាំដើម្បីដណ្តើមយកការគ្រប់គ្រងលើកោះ Greenland ដោយហេតុនេះធ្វើឲ្យអារម្មណ៍នៃការធ្លាក់ចុះតួនាទីរបស់អឺរ៉ុបកាន់តែធ្ងន់ធ្ងរឡើង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អឺរ៉ុប ត្រូវខ្លាំងវិស័យការពារជាតិ ខណៈត្រាំធ្វើឲ្យទំនាក់ទំនងកាន់តែរង្គោះរង្គើ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


