ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ គណបក្ស លោកស្រី តាកាអ៊ិឈិ ទំនងឈ្នះឆ្នោតនៅសប្តាហ៍ក្រោយ
គណបក្សប្រជាធិបតេយ្យសេរី (Liberal Democratic Party (LDP)) របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ [Sanae Takaichi] ទំនងជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភាជាន់ទាបនៅសប្តាហ៍ក្រោយ។ នេះបើតាម ការស្ទង់មតិដោយកាសែត Asahi ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១ខែកុម្ភៈ។

ការបង្ហាញពីសក្តានុពលនៅក្នុងការស្ទង់មតិមុនបោះឆ្នោតផ្លូវការកាលពីថ្ងៃអាទិត្យ នឹងពង្រឹងការក្តាប់អំណាចរបស់លោកស្រី តាកាអ៊ិឈិ លើគណបក្សរបស់ខ្លួន ជាពិសេសផ្តល់នូវអាណត្តិមួយសម្រាប់គោលនយោបាយ ពង្រីកសារពើពន្ធ ដែលអាចបង្កើនការព្រួយបារម្ភពីហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន និងជំរុញអត្រាការប្រាក់សញ្ញាបណ្ណឱ្យកាន់តែខ្ពស់។
ការស្ទង់មតិរបស់ Asahi បានឱ្យដឹងទៀតថា គណបក្សប្រជាធិបតេយ្យសេរី(LDP)របស់ លោកស្រី តាកាអ៊ិឈិ ទំនងជាមានអាសនៈច្រើន លើស២៣៣អាសនៈ ក្នុងចំណោមអាសនៈចំនួន ៤៦៥ ដើម្បីដណ្តើមយកកៅអីក្នុងសភា កើនឡើងពីចំនួន ១៩៨ អាសនៈ បច្ចុប្បន្ន។
ការស្ទង់មតិបានបង្ហាញទៀតថា ការរួមគ្នានឹងដៃគូសម្ព័ន្ធរបស់គណបក្សប្រជាធិបតេយ្យសេរី គឺគណបក្ស Japan Innovation Party ឬ Ishin ជាសម្ព័ន្ធភាពដែលកំពុងកាន់អំណាចទំនងជានឹងឈានដល់ ៣០០ អាសនៈ។
ការឈ្នះរបស់គណបក្សប្រជាធិបតេយ្យសេរី នឹងពង្រឹងការកាន់អំណាចរបស់ លោកស្រី តាកាអ៊ិឈិ បន្ថែមទៀត។
លោក Keisuke Tsuruta អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់នៅក្រុមហ៊ុន Mitsubishi UFJ Morgan Stanley Securities លើកឡើងថា៖«វាមិនមែនគួរឱ្យភ្ញាក់ផ្អើលម្រាប់ទីផ្សារក្នុងការមើលឃើញនូវឱកាសខ្ពស់ របស់លោកស្រី ដើម្បីបន្តគោលនយោបាយសារពើពន្ធ រួមទាំងការកាត់បន្ថយពន្ធលើការប្រើប្រាស់ផ្សេងទៀតផងដែរ»។
កាសែត Asahi បានបន្តទៀតថា គណបក្សប្រឆាំងដ៏ធំបំផុត គឺសម្ព័ន្ធកំណែទម្រង់កណ្តាល [Centrist Reform Alliance] កំពុងធ្លាក់សន្លឹកឆ្នោត ហើយអាចបាត់បង់ពាក់កណ្តាលនូវចំនួនអាសនៈ ១៦៧ របស់ខ្លួន។
គួរបញ្ជាក់ថា សម្ព័ន្ធគ្រប់គ្រងរបស់ លោកស្រី តាកាអ៊ិឈិ បច្ចុប្បន្នមានសំឡេងគាំទ្រច្រើនក្នុងសភាជាន់ទាប ប៉ុន្តែមានសំឡេងតិចនៅក្នុងសភាជាន់ខ្ពស់។
មិនតែប៉ុណ្ណោះ ប្រទេសជប៉ុនបានទទួលរងនូវបញ្ហាទីផ្សារយ៉ាងខ្លាំងកាលពីខែមុន បន្ទាប់ពី លោកស្រី តាកាអ៊ិឈិ បានសន្យាថានឹងផ្អាកការយកពន្ធ ៨ភាគរយ លើការលក់អាហារក្នុងរយៈពេលពីរឆ្នាំ។ ការណ៍នេះ ធ្វើឱ្យមានការព្រួយបារម្ភពីវិនិយោគិនឡើងវិញ ចំណែកសារពើពន្ធនៅក្នុងប្រទេសមានបំណុលសាធារណៈច្រើនជាងទំហំសេដ្ឋកិច្ចរបស់ខ្លួនដល់ទៅពីរដង។
ចំណែក ភាគីផ្សេងទៀតក៏បានអំពាវនាវឱ្យមានការផ្អាក ឬកាត់បន្ថយលើពន្ធរបស់ប្រើប្រាស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់ពលរដ្ឋ ពីការកើនឡើងថ្លៃរស់នៅប្រចាំថ្ងៃ៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


