ព័ត៌មានអន្ដរជាតិ
WHO ថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី ក៏មិនថមថយដែរ នៅតែបន្តរាលពាសពេញពិភពលោក
អង្គការសុខភាពពិភពលោក (WHO) និយាយថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង នៅតែបន្តរាលដាលពាសពេញពិភពលោក ។
នៅក្នុងការធ្វើបច្ចុប្បន្នភាព រោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួន ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ អង្គការសុខភាពពិភពលោកនិយាយថា វ៉ារ្យ៉ង់ចក្រភពអង់គ្លេស ឥឡូវនេះត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងដែនដីចំនួន ១៣៧ ហើយ ពោលគឺកើនឡើងចំនួន ៥ ពីសប្តាហ៍មុន ។

វ៉ារ្យ៉ង់អាហ្រ្វិកខាងត្បូង ត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងទឹកដីចំនួន ៨៥ ពោលគឺកើនឡើងចំនួន ៣ ។ ចំណែក វ៉ារ្យ៉ង់ប្រេស៊ីល ត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងដែនដីចំនួន ៥២ ពោលមិនមានការប្រែប្រួលពីសប្តាហ៍មុននោះទេ ។
ស្ថាប័នសុខភាពអន្តរជាតិបានកំណត់វ៉ារ្យង់ទាំងបីថាជា “វ៉ារ្យង់នៃការព្រួយបារម្ភ” ។ ទីភ្នាក់ងារនេះកំពុងតាមដានវ៉ារ្យង់ទាំងនេះយ៉ាងដិតដល់ ព្រោះការវិវត្តរបស់ពួកវាអាចប៉ះពាល់ដល់ភាពស៊ាំរបស់មនុស្ស ហើយវីរុសនេះអាចឆ្លងកាន់តែខ្លាំងឡើង ។

ទន្ទឹមនោះ WHO និយាយថា ចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក៏កំពុងកើនឡើងផងដែរនៅទូទាំងពិភពលោក ។ WHO បន្តថា ការរីករាលដាល និងការកើនឡើងនៃវ៉ារ្យង់នេះកំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរក្នុងចំណោមយុវវ័យ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤៤,៤៣០,៤៧៧ ករណី និងមានអ្នកស្លាប់ចំនួន ៣,០៧១,៥៨៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩
ចុចអាន ៖ មេ WHO ចេញមុខប្រកាសហើយថា ពិភពលោកអាចគ្រប់គ្រងកូវីដបានក្នុងរយៈពេលប៉ុន្មានខែខាងមុខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ