ព័ត៌មានអន្ដរជាតិ
ស្វែងយល់ពីស្ថានភាពវ៉ាក់សាំងកូវីដ-១៩ និងឈាមកកនៅអាមេរិក
ឪពុកម្តាយរបស់នាង Nevada អាយុ១៨ឆ្នាំនិយាយថា កូនស្រីរបស់ពួកគាត់កើតមានការធូរស្រាលបន្តិចៗម្តង បន្ទាប់ពីកើតមានអាការប្រកាចនៅក្នុងខែនេះ។
គ្រួសាររបស់នាង Emma Burkey បាននិយាយថា កូនស្រីបានវះកាត់៣ដងពាក់ព័ន្ធនឹងឈាមកក។ នាងចាប់ផ្តើមមានអារម្មណ៍ឈឺប្រហែលជាមួយសប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំង Johnson & Johnson ដូសទី១។
នាង Burkey ស្ថិតក្នុងចំណោមស្ត្រីវ័យក្មេង៦នាក់ដែលមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង (CDC) បានដកស្រង់សំដីកាលពីចុងសប្តាហ៍មុន។

វ៉ាក់សាំង៧.៥លានដូសត្រូវបានចាក់ ទីភ្នាក់ងារនិយាយថា ស្ត្រីបួនដប់នាក់អាយុពី១៨ឆ្នាំទៅ៤៨ឆ្នាំបានវិវត្តទៅជាប្រភេទឈាមកកដ៏កម្រ។ ដំណកឈាមកកដែលអាចកើតមាននៅខួរក្បាល ឬពោះជាមួយនឹងកម្រិតឈាមគ្រោងឆ្អឹងគឺកកម្រមានណាស់។
នៅសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ ខែមេសា របស់ក្រុមអ្នកឆ្លើយតបកូវីដ-១៩របស់សេតវិមាន នាយក CDC លោក Rochelle Wallensky និយាយថា អ្នកវិទ្យាសាស្ត្រកំពុងស៊ើបអង្កេតពីករណីផ្សេងតិចតូចទៀតដើម្បីស្វែងយល់ពីអ្វីដែលពាក់ព័ន្ធគ្នា។
ទន្ទឹមជាមួយគ្នានេះ ការផ្អាកវ៉ាក់សាំង Johnson & Johnson ឈានចូលសប្តាហ៍ទី២ហើយ។ អ្នកជំនាញមួយចំនួនព្រួយបារម្ភថា ការផ្អាកយូរអាចប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជន។
លោកវេជ្ជបណ្ឌិត William Schaffner អ្នកជំនាញជំងឺឆ្លងនៅសាកលវិទ្យាល័យ Vanderbilt University ក្នុងទីកក្រុង Nashville និងអ្នកពិគ្រោះយោបល់ម្នាក់នៅ CDC បាននិយាយថា ការផ្អាកគឺជាសត្តុតាងដែលបញ្ជាក់ថា ប្រព័ន្ធកំពុងដំណើរការ។
លោកថា ៖«នៅអាមេរិក យើងមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពវ៉ាក់សាំងល្អបំផុតក្នុងលោក។ វាដូចជារើសម្ជុល១ពីក្នុងមហាសាគរ គឺជាបាតុភូតមិនធម្មតាដែលកើតមានម្តងរាល់វ៉ាក់សាំងរាប់លានដូសដែលបានចាក់»។
«ករណីទាំងនោះត្រូវបានត្រូតពិនិត្យបន្ទាន់ ធ្វើការវិភាគ និងមានកិច្ចប្រជុំបន្ទាន់នៅ CDC។ គណៈកម្មាធិការបានផ្អាក ខណៈពួកគាត់កំពុងប្រមូលទិន្នន័យ។ មិនមានថ្នាំ ឬវ៉ាក់សាំងណាមួយដែលគ្មានផលប៉ះពាល់ម្តងម្កាលនោះទេ»។ លោកបានបញ្ជាក់។
ប្រការកើតឡើងដ៏កម្រ
ឈាមកកដ៏កម្រត្រូវបានកត់ត្រាទុកក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំង AstraZeneca រួច។
ការសិក្សាមួយរបស់សាកលវិទ្យាល័យ Oxford បង្ហាញថា ឈាមកកបានកើតឡើងប្រហែល៥នាក់ក្នុងចំណោមមនុស្ស១លាននាក់ បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី១រួច។
វ៉ាក់សាំងនេះប្រើបច្ចេកទសភ្នាក់ងារបង្ការចម្លងដែលស្រដៀងទៅនឹងវ៉ាក់សាំង Johnson & Johnson ប៉ុន្តែវាមិនត្រូវបានបញ្ជាក់សម្រាប់ការប្រើប្រាស់នៅអាមេរិកឡើយ។
ការសិក្សារបស់ Oxford ក៏បានរកឃើញថា ការឆ្លងកូវីដ-១៩ក៏កម្រឲ្យកើតមានហានិភ័យនៃឈាមកកណាស់។ នៅក្នុងមនុស្សជាង៥០ម៉ឺននាក់ដែលបានឆ្លងកូវីដ-១៩ ករណីឈាមកកបានកើតឡើងគឺ៣៩នាក់ក្នុងចំណោមមនុស្ស១លាននាក់។
តើពួកគេបង្ហាញខ្លួននៅកន្លែងណា?
អ្នកស្រីវេជ្ជបណ្ឌិត Jean M. Connors សហសាស្ត្រាចារ្យវេជ្ជសាស្ត្រនៅឈាមកករបស់មន្ទីរពេទ្យស្ត្រីនៅទីក្រុងម៉ាហ្សាជូសេត និយាយថា ៖«អាស្រ័យលើការសិក្សាពីរោគរាតត្បាតដែលធ្វើ មនុស្ស២ទៅ៥នាក់ក្នុងចំណោមមនុស្ស១លាននាក់នឹងមានជំងឺប្រហោងឆ្អឹង»។
អ្នកស្រីថា ៖«ខ្ញុំឃើញពួកវានៅក្នុងស្រីវ័យក្មេងដែលប្រើថ្នាំពន្យារកំណើត អ្នកដែលធ្លាប់វះកាត់ឆ្អឹងខ្នង មនុស្សដែលមានជំងឺឆ្លងធ្ងន់ធ្ងរ»។
CDC លើកឡើងថា មិនមានរបាយការណ៍ណាមួយនៃឈាមកកក្នុងចំណោមវ៉ាក់សាំង Pfizer និង Moderna ចំនួន១៨០លានដូសដែលត្រូវបានចាក់នៅអាមេរិកតាំងពីថ្ងៃទី១៣ ខែមេសាមក។

តើមានមូលហេតុអ្វី?
ក្រុម The New England Journal of Medicine បានចេញផ្សសាយលិខិតមួយកាលពីសប្តាហ៍មុននេះពីវ៉ាក់សាំង Johnson & Johnson ដែលក្រុមហ៊ុននិយាយថា មិនមានអំណះអំណាងគ្រប់គ្រាន់ដើម្បីភ្ជាប់ពីវ៉ាក់សាំងរបស់ខ្លួនជាមួយនឹងករណីឈាមកកដ៏កម្រទេ។
លិខិតបានលើកឡើងថា មានករណីមួយបានកើតឡើងកំឡុងពេលការសាកល្បងគ្លីនិកលើមនុស្សជាង៧៥ពាន់នាក់។ វាបានជំរុញឲ្យក្រុមហ៊ុនធ្វើការស៊ើបអង្កេត និងរកឃឃើញថា មនុស្សម្នាក់ដែលកើតមានអាការៈនោះមានអង់ទីគ័រប្រឆាំងនឹងកត្តាផ្លាតូស(platelet)។
ទន្ទឹមជាមួយគ្នា មន្ត្រីសុខាភិបាលរដ្ឋសហព័ន្ធកំពុងប្រមូលទិន្នន័យដើម្បីរកមូលហេតុនៃករណីឈាមដ៏កម្រពាក់ព័ន្ធនឹងវ៉ាក់សាំង។
អ្នកស្រី Connors ឲ្យដឹងថា ៖«ខ្ញុំត្រូវតែនិយាយថា វាគួរឲ្យសង្ស័យដែលវាកើតឡើងជាមួយវ៉ាក់សាំងទាំងពីរប្រភេទនោះចំពេលដែលសាកល្បងគ្លីនិករកឃើញដូចគ្នា។ ដូច្នេះមានមូលហេតុ និងប៉ះពាល់ តែយើងមិនទាន់ដឹងច្បាស់ពីអ្វី»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Heathline
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


