ព័ត៌មានអន្ដរជាតិ
ក្រោយឡើងកាន់អំណាចពេញសិទ្ធិភ្លាម នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសពង្រឹងវិស័យការពារជាតិ
នាយករដ្ឋមន្រី្តជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ ( Sanae Takaichi ) បានព្រមានប្រទេសចិនដែលដាក់សម្ពាធលើជប៉ុន ក្នុងសុន្ទរកថាក្រោយជាប់ឆ្នោតលើកដំបូងរបស់លោកស្រីទៅកាន់សភាកាលពីថ្ងៃសុក្រ។ ក្នុងនោះលោកស្រីសន្យាថានឹងផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិ បន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញផ្នែកសម្ភារៈយោធា និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗក្នុងវិស័យការពារជាតិ។

ការឡើងកាន់តំណែងរយៈពេលបួនខែរបស់ លោកស្រី តាកាអ៊ិឈិ នាំឱ្យមានជម្លោះផ្នែកការទូតជាមួយប្រទេសចិនដ៏ខ្លាំងក្លា បន្ទាប់ពីលោកស្រីបាននិយាយថា ជប៉ុនអាចដាក់ពង្រាយកម្លាំងយោធាដើម្បីទប់ទល់នឹងការវាយប្រហារណាមួយរបស់ចិន លើតៃវ៉ាន់ ដែលគំរាមកំហែងដល់ទឹកដីជប៉ុនផងដែរ។
បន្ទាប់ពីមានសំឡេងនាំមុខតិចតួចក្នុងអាណត្តិមុន ទៅជាជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភាជាន់ទាបនៅខែនេះ លោកស្រី តាកាអ៊ិឈិ បានគូសបញ្ជាក់ពីផែនការមួយដែលមានគោលបំណងទប់ទល់នឹងការគំរាមកំហែងផ្នែកសេដ្ឋកិច្ច ផ្នែកសន្តិសុខកាន់តែខ្លាំងឡើងពីប្រទេសចិន និងដៃគូក្នុងតំបន់របស់ខ្លួន។
បច្ចុប្បន្នមានអាសនៈច្រើនរហូតដល់ជាងពីរភាគបី បានគ្រប់គ្រងដោយរដ្ឋាភិបាលចម្រុះរបស់តាកាអ៊ិឈិ យ៉ាងណាលោកស្រីប្រឈមមុខនឹងបញ្ហាតិចតួចប៉ុណ្ណោះចំពោះផែនការរបស់ខ្លួន។
លោកស្រី តាកាអ៊ិឈិ មានប្រសាសន៍ថា៖«ប្រទេសជប៉ុនប្រឈមមុខនឹងបរិយាកាសផ្នែកសន្តិសុខយ៉ាងខ្លាំង និងស្មុគស្មាញបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក»។
ដោយលោកស្រីចង្អុលទៅសកម្មភាពយោធាប្រទេសចិនកំពុងពង្រីកខ្លួន ទំនាក់ទំនងផ្នែកសន្តិសុខកាន់តែជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងសមត្ថភាពមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើងកំពុងកើនឡើង។
លោកស្រីបន្ថែមថា រដ្ឋាភិបាលនឹងកែសម្រួលឯកសារសន្តិសុខស្នូលចំនួនបីរបស់ប្រទេសជប៉ុននៅឆ្នាំនេះ ដើម្បីបង្កើតយុទ្ធសាស្ត្រការពារជាតិថ្មីមួយ និងនឹងពន្លឿនការពិនិត្យឡើងវិញនូវច្បាប់នាំចេញផ្នែកយោធា ដើម្បីពង្រីកការលក់នៅក្រៅប្រទេស និងពង្រឹងមូលដ្ឋានការពារជាតិ។
លោកស្រីបានប្រាប់អ្នកតាក់តែងច្បាប់ថា៖ «ប្រទេសចិនបានបង្កើនការប៉ុនប៉ងរបស់គេ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគីតាមរយៈការប្រើកម្លាំង ការបង្ខិតបង្ខំនៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង»។
លើសពីនេះលោកស្រី តាកាអ៊ិឈិ បានពន្លឿនការកសាងផ្នែកយោធាដែលបានចាប់ផ្តើមនៅឆ្នាំ ២០២៣ ជាពិសេសនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុនទ្វេដងដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) នៅចុងខែមីនា។
ការណ៍នេះធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំណាយលើយោធាច្រើនជាងគេបំផុតរបស់ពិភពលោក ទោះបីជាមានរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួនក៏ដោយ។
លោកស្រីលើកឡើងនៅក្នុងសេចក្តីសន្និដ្ឋានថា៖ « ប្រជាជាតិមួយ ដែលមិនទទួលយកបញ្ហាប្រឈមនានា នោះគ្មានអនាគតទេ។ ចំណែកនយោបាយគ្រាន់តែស្វែងរកការការពារប៉ុណ្ណោះ មិនអាចជំរុញឱ្យមានក្តីសង្ឃឹមនោះទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


