Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​នៅ​អ៊ុយក្រែន កាន់តែច្រើន​ ប្រឈម​​​បាត់​បង់​ការងារ​​និង​មានកាតព្វកិច្ច​​​​ធ្ងន់​​

បានផុស

នៅ

របាយការណ៍​​ធនាគារពិភពលោក បាន​​បង្ហាញថា​ ស្ត្រីកាន់តែច្រើននៅក្នុងប្រទេសអ៊ុយក្រែន​ បាត់​បង់​​​​ឱកាស​ការងារ ឬប្រឈមមុខនឹងការលំបាកផ្សេងទៀត ដោយសារតែតម្រូវការក្នុងការមើលថែបុគ្គលិកយោធា និងជនស៊ីវិលដែលរងរបួសក្នុងការវាយប្រហារពីរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ NHK នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍មួយដែលចេញផ្សាយដោយអង្គការ UN Women កាលពីថ្ងៃសុក្រ​កន្លងទៅ ​ក៏បានព្រមានដែរថា ក្រុមដែលគាំទ្រស្ត្រីនៅក្នុងប្រទេសអ៊ុយក្រែនដោយជួយពួកគេជុំវិញ​ការចំណាយលើការរស់នៅ ឬការងារដីធ្លី កំពុងស្ថិតនៅក្រោមការគំរាមកំហែង។ មិនតែប៉ុណ្ណោះ ការកាត់បន្ថយជំនួយបរទេស ក៏មានផលប៉ះពាល់យ៉ាងច្រើន និងកាន់តែរីករាលដាលផងដែរ។

របាយការណ៍នេះកត់សម្គាល់បន្ថែមថា ជិត ៤០ភាគរយនៃអង្គការចំនួន១០៨ ដែលដឹកនាំដោយស្ត្រី និងអង្គការសិទ្ធិស្ត្រីដែលបានចូលរួមក្នុងការស្ទង់មតិមួយរំពឹងថា មូលនិធិ​ជំនួយ​ដល់​ពួកគេ នឹង​​អា​ច​ឲ្យពួកគេបន្តដំណើរការបានត្រឹមតែប្រាំមួយខែ ឬតិចជាងនេះ។

របាយការណ៍ដដែលបានអះអាងរថា ក្រុមបែបនេះត្រូវបានគេព្យាករថា មិនអាចបម្រើអ្នកទទួលផលដោយផ្ទាល់ប្រមាណ ៦៣០០០ នាក់នៅឆ្នាំ ២០២៦។ អង្គការ UN Women បច្ចុប្បន្នកំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយដល់អង្គការបន្ថែមទៀតដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម