ព័ត៌មានអន្ដរជាតិ
ជំនួបនុយក្លេអ៊ែរជុំទីបីត្រូវបានកំណត់ពេល ខណៈអាមេរិក និងអ៊ីរ៉ង់ បន្តឌឺដងដាក់គ្នា
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងបើកកិច្ចចរចានុយក្លេអ៊ែរជុំទី៣ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងទីក្រុងហ្សឺណែវ ក្រោមការសម្របសម្រួលពីប្រទេសអូម៉ង់។

ចេញផ្សាយថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៦ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi បានបញ្ជាក់ថា មានការខិតខំប្រឹងប្រែងជាវិជ្ជមានដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានពី «រឿងអាក្រក់» ប្រសិនបើកិច្ចចរចាបរាជ័យក៏ដោយ។ ខណៈអាមេរិកបង្កើនកម្លាំងយោធានៅមជ្ឈិមបូព៌ា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ការចរចានាពេលថ្មីៗនេះបានផ្តល់នូវ «សញ្ញាលើកទឹកចិត្ត» ខ្លះៗ។
ចំណុចចម្រូងចម្រាសសំខាន់គឺការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ បេសកជនអាមេរិក លោក Steve Witkoff បានលើកឡើងពីចម្ងល់ថា ហេតុអ្វីបានជាអ៊ីរ៉ង់មិនព្រមចុះចាញ់ ក្រោមសម្ពាធយោធា ដោយលោកបារម្ភថា អ៊ីរ៉ង់ជិតអាចផលិតគ្រាប់បែកបរិមាណូបានហើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានឆ្លើយតបវិញថា អ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ ប៉ុន្តែនៅតែចង់បានដំណោះស្រាយតាមផ្លូវការទូត។ អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា អាចនឹងយល់ព្រមបញ្ជូនអ៊ុយរ៉ាញ៉ូមពាក់កណ្តាលទៅក្រៅប្រទេស ជាថ្នូរនឹងការលុបទណ្ឌកម្មសេដ្ឋកិច្ច។
ក្រៅពីបញ្ហានុយក្លេអ៊ែរ អាមេរិកក៏ចង់ឲ្យមានការចរចាលើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ផងដែរ។ ស្ថានភាពកាន់តែតានតឹង បន្ទាប់ពីមន្ត្រីអាមេរិកបានជួបជាមួយលោក Reza Pahlavi ដែលជាមេដឹកនាំបក្សប្រឆាំងអ៊ីរ៉ង់កំពុងនិរទេសខ្លួន ដែលលោកធ្លាប់គាំទ្រឲ្យអាមេរិកប្រើកម្លាំងយោធា។ រហូតមកដល់ពេលនេះ ភាគីទាំងពីរនៅតែមានការយល់ឃើញខុសគ្នាខ្លាំងលើរបៀបនៃការលុបទណ្ឌកម្ម និងស្ថានភាពរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីមានការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល កាលពីខែមិថុនាឆ្នាំមុន៕
ប្រែសម្រួល៖ ឈាង
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


