ព័ត៌មានអន្ដរជាតិ
វិនាសកម្មកូវីដនៅឥណ្ឌា៖ មន្ទីរពេទ្យក៏ឆេះ រីឯអ្នកជំងឺត្រូវទុកឲ្យស្លាប់នៅខាងក្រៅ ព្រោះពេទ្យលែងទទួលមើល
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា ត្រូវបានទុកចោលឲ្យដេកនៅលើហ្វ្រង់ការខាងក្រៅមន្ទីរពេទ្យ ខណៈដែលគ្រូពេទ្យបង្ខំចិត្តលែងទទួលអ្នកជំងឺ ចំពេលករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ បានឈានដល់កម្រិតបំបែកកំណត់ត្រាពិភពលោក។
កាលពីថ្ងៃសុក្រ ការឆ្លងប្រចាំថ្ងៃបានឈានដល់ ៣៣២,៧៣០ករណី ពោលគឺកើនឡើងពី ៣១៤,៨៣៥ករណីកាលពីថ្ងៃព្រហស្បតិ៍ ដោយបំបែកកំណត់ត្រាដែលកាន់កាប់ដោយសហរដ្ឋអាមេរិកកាលពីខែមករា។
ទូរទស្សន៍ Sky News បានចាប់យករូបភាព មនុស្សរាប់សិបនាក់ ដេកស្លាប់លើហ្វ្រង់ការ នៅខាងក្រៅមន្ទីរពេទ្យដ៏ណែនតាន់តាប់មួយក្នុងរដ្ឋធានី New Delhi។ ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះនៃការផ្សាយផ្ទាល់ សាកសពមនុស្ស៣នាក់ ត្រូវគេមើលឃើញ កំពុងត្រូវបានរុញចេញតាមទ្វារមន្ទីរពេទ្យ។
វាបានកើតឡើងស្របពេលដែលអគ្គិភ័យ បានឆាបឆេះមន្ទីរពេទ្យមួយផ្សេងទៀតដែលព្យាបាលអ្នកជំងឺកូវីដក្នុងទីក្រុង Mumbai នៅព្រឹកថ្ងៃដដែលនេះ ដោយបានសម្លាប់មនុស្សចំនួន ១៣នាក់។
ចំណែកឯកាលពីថ្ងៃពុធ អ្នកជំងឺចំនួន២២នាក់ បានស្លាប់នៅមន្ទីរពេទ្យមួយក្នុងរដ្ឋ Maharashtra ដោយសារដាច់អុកស៊ីសែន បន្ទាប់ពីមានការលេចធ្លាយ។
លោកនាយករដ្ឋមន្ត្រី Narendra Modi បានហៅវាថាជារឿងគួរអោយសោកស្តាយបំផុត ហើយលោកបានយល់ព្រមផ្តល់ប្រាក់ឧបត្ថម្ភ ដល់សាច់ញាតិជនរងគ្រោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រឿងដ៏កម្សត់ ម្តាយដឹកកូនប្រុសតាមកង់៣ទៅពេទ្យ៣កន្លែងស្លាប់តាមផ្លូវនៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


