ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនជិត ២ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញបញ្ហាពន្ធ
តម្លៃប្រេងបានកើនឡើងជិត ២ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃចន្ទ បន្ទាប់ពីការធ្លាក់ចុះ ៣ សប្តាហ៍ជាប់ៗគ្នា ទោះបីមានការព្រួយបារម្ភថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចបំផ្ទុះសង្រ្គាមសកលជាមួយនឹងគោលនយោបាយពន្ធរបស់លោកក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,២១ ដុល្លារ ឬ ១,៦ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៥,៨៧ ដុល្លារ/បារ៉ែល។ ចំណែកឯប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១,៣២ ដុល្លារ ឬ ១,៩ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧២,៣២ ដុល្លារ/បារ៉ែល។
កំណើននេះ កើតឡើងក្រោយប្រេងឆៅអន្តរជាតិទាំង២ម៉ាក បានធ្លាក់ចុះប្រមាណ ២,៨ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ កាលពីសប្ដាហ៍មុន ដោយសារតែសម្ពាធជុំវិញការព្រួយបាម្ភពាណិជ្ជកម្មសកល។

អ្នកវិភាគរបស់ក្រុមហ៊ុនប្រឹក្សាយោបលទីផ្សារ Onyx Capital លោក Harry Tchilinguiran បាននិយាយថា៖ «ភាពមិនប្រាកដប្រជាអំពីពន្ធគយ ជំរុញអ្វីៗគ្រប់យ៉ាង។ វាធ្វើឱ្យមនុស្សមានការប្រុងប្រយ័ត្នជាងមុន ហើយថែមទាំងប៉ះពាល់ដល់តម្លៃប្រេងផងដែរ។ បន្ទាប់ពីតម្លៃប្រេងធ្លាក់ចុះកាលពីសប្តាហ៍មុន មនុស្សមួយចំនួនអាចនឹងទិញវាវិញហើយឥឡូវនេះ»។
គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទអំពីផែនការដំឡើង«ពន្ធសងសឹក» ទៅលើប្រទេសផ្សេងទៀត ដែលដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក ដែលអាចទាក់ទាញការសងសឹងទៅវិញទៅមកកាន់តែខ្លាំង ពីប្រទេស គោលដៅ។ កាលពីជាងមួយសប្ដាហ៍មុន លោកបានប្រកាសពន្ធលើកាណាដា ម៉ិកស៊ិក និងចិន ប៉ុន្តែបានព្យួរពន្ធទាំងនោះរយៈពេល ៣០ ថ្ងៃសិន។
ជាទូទៅ វិធានការពន្ធអាចបង្អាក់កំណើនសេដ្ឋកិច្ចពិភពលោក ហើយធ្វើឱ្យតម្រូវការប្រេងខ្សោយ រួមចំណែកដល់ការធ្លាក់ចុះនៃតម្លៃប្រេង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


