Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំឥណ្ឌាកំពុងប្រឹងរឿងបោះឆ្នោតកំឡុងកូវីដ-១៩កំពុងធ្វើឲ្យវិនាស

បានផុស

នៅ

រដ្ឋាភិបាល​ឥណ្ឌា​បាន​កំពុង​ប្រឈម​នឹង​ការ​រិះ​គន់ពី​មហា​ជនពាក់​ព័ន្ធ​នឹង​ភាពធូរ​​រលុង​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ដែល​កំពុង​វាយ​ប្រហារ​។ ស្រប​ពេល​​នេះ ​ថ្នាក់​ដឹក​នាំ ក៏​ដូច​ជា​បក្ស​នយោបាយ​បាន​កំពុង​​​ស្វែង​រក​ការ​គាំទ្រ​ពី​មហា​ជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សភា។​

លោកនាយក​រដ្ឋ​មន្ត្រីឥណ្ឌា Narendra Modi ដែល​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូកដីសម្រាប់​គណបក្ស​របស់​លោក​ Bharatiya Janata Party កាល​ពី​ឆ្នាំ​២០១៩​​ទទួល​បាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅប្រទេស​ឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រលក​ផ្ទុះ​លើក​ទី​២​ដែល​បាន​កើត​ឡើង​កាល​ដើម​ខែ​កុម្ភៈ​ខ្លាំង​ជាង​កាល​ពី​ឆ្នាំ​មុន។ ប្រជា​ជន​បាន​កំពុង​​ភ័យ​តក់​ស្លត់​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ។ អ្នក​ជំងឺ និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ឲ្យបាន​គ្រប់​គ្រាន់នៅ​មន្ទីរ​ពេទ្យ​ផ្ទាល់ បាន​ងាក​មក​អង្វ​រស្វែង​​រក​គ្រែ​​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម។

អ្នក​ជំនាញ​ដែល​ធ្លាប់​បាន​ព្រមាន​នៃ​ការ​ផ្ទុះ​ធ្ងន់​ធ្ងរ​កាល​ពី​ប៉ុន្មាន​ខែ​មុន​​បាន​ខក​ចិត្ត​ចំពោះ​ថ្នាក់​ដឹក​នាំ​ដែល​ព្រងើយ​កន្តើយ​នឹង​ការ​លើក​ឡើង​របស់​ពួកគេ​ ហើយ​ធ្វេស​ប្រហែស​ក្នុង​ការការពារ។

សោកនាដកម្ម​​ទាំង​នេះ​បាន​សាយ​ភាយ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​កាល​ពី​សប្តាហ៍​មុន។ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រើ​ប្រាស់ Twitter ​ដើម្បី​​ធ្វើ​ការរិះគន់​ភាព​ដឹក​នាំ​របស់​រដ្ឋាភិបាល​ដោយ​បាន​ដាក់​ hashtags មាន​ដូច​ជា #ResignModi, #SuperSpreaderModi និង #WhoFailedIndia ជា​ដើម។

លោកនាយក​រដ្ឋ​មន្ត្រីឥណ្ឌា Narendra Modi និង​លោក​ស្រី Mamata Banerjee 

ឥស្សរជន​នយោបាយ រាប់​ទាំង​អាជ្ញាធរ​ដ្ឋ ទី​ក្រុង និង​អតីតមន្ត្រី​ជាន់​ខ្ពស់​​ជា​ច្រើន​ស្ថិត​ក្នុង​ចំណោម​អ្នក​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​បច្ចុប្បន្ន និ​ង​បាន​រិះ​គន់​យ៉ាង​ខ្លាំង​​ចំពោះ​ចំណាត់​ការ​​របស់​រដ្ឋាភិបាល​​ដើម្បី​ទប់​ស្កាត់​វិបត្តិ​កូវីដ-១៩។

លោក Siddaramaiah អតីត​រដ្ឋ​មន្ត្រី​នៅ​រដ្ឋ Karnataka បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា ៖«ការ​តស៊ូ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ឆ្លុះ​បញ្ចាំង​ពី​រដ្ឋាភិបាល​របស់​លោ Modi»។

លោក​បន្ថែម​ថា រដ្ឋាភិបាល​ប្រហែល​ជា​គិត​ថា​ចប់​ត្រឹម​រលក​ទី​១ ប៉ុន្តែ​ឥឡូវ​នេះ​យ៉ាង​មិច​ហើយ? ការ​ត្រៀម​ប្រុង​ប្រយ័ត្ន​គ្មាន​សោះ»។

លោកស្រី​ Mamata Banerjee រដ្ឋ​មន្ត្រី​នៅ​រដ្ឋ West Bengal និង​ជា​សមាជិក​គណបក្ស Trinamool Congress Party បាន​អំពាវ​នាវ​ឲ្យលោក​នាយក​រដ្ឋ​មន្ត្រី Modi លា​លែង​ពី​តំណេង។

«នាយក​រដ្ឋ​មន្ត្រី​ជា​អ្នក​ទទួល​ខុស​ត្រូវ» លោក​ស្រី​​មាន​ប្រសាសន៍​ និង​បញ្ជាក់​ថា លោក​នាយក​រដ្ឋ​មន្ត្រីមិន​បាន​ធ្វើ​អ្វី​ដើម្បី​បញ្ឈប់​កូវីដ-១៩​ឡើយ តែ​បែរ​ជា​ឲ្យ​អ្នក​ផ្សេង​ប្រឹង​ប្រែ​បញ្ឈប់​ទៅ​វិញ។

អ្នក​ជំនាញ​ និង​បុគ្គលិកសុខាភិបាល​និយាយ​ថា សាធារណ​ជនលែង​ខ្វល់​រឿង​​​​ប្រុង​ប្រយ័ត្ន​ បន្ទាប់​ពី​រលក​ទី​១​ ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​ផ្ទុះ​ឡើង​រលក​ទី​២​លឿន​ហួស​ពី​ការ​ស្មាន។ ក្រោយចប់​ផ្ទុះ​លើក​ទី​១ ​សូម្បី​​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ដូច​ជា​លោក​នាយក​រដ្ឋ​មន្ត្រី Modi និង​រដ្ឋ​មន្ត្រី​សុខាភិបាល​លោក Harsh Vardhan ​ក៏​បាន​រីក​រាយ​​​ដោយ​មោទនភាព​ដែល​ប្រទេសរួច​ផុត​ពី​​រលក​ទី​១​ដោយ​ភ្លេច​ការ​ប្រុង​ប្រយ័ត្ន។

មេ​ដឹក​នាំ​ថែម​ទាំង​សប្បាយ​រីក​រាយ​ដែល​បាន​ឃើញ​ការ​ជួបជុំ​មនុស្ស​ច្រើន​កក​កុញ​ទាំង​ការ​ជួប​ជុំ​បោះ​ឆ្នោត ពិធី​បុណ្យ និង​កិច្ច​ការ​សាសនា​ជា​ដើម​ដែល​កើត​មាន​ស្ទើរ​គ្រប់​ទី​ក្រុង រដ្ឋ និង​ទូទាំង​ប្រទេស​ចន្លោះ​ពី​ខែមីនា​ដល់​ខែ​មេសា​ដែល​ជា​ពេល​ផ្ទុះ​ខ្លាំង​បំផុត។

កាល​ពី​ថ្ងៃ​អាទិត្យ​ គណបក្ស The Indian National Congress ដែល​ជា​បក្ស​ប្រឆាំង​ធំ​បំផុត​របស់ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ថា ខ្លួន​បាន​ផ្អាក​ការ​ជួប​ជុំ​ជា​សាធារណៈ​​នៅ​រដ្ឋ West Bengal។ លោក​ស្រី Banerjee បញ្ជាក់​ថា បក្ស​របស់​លោកស្រី​​ក៏​ឈប់​ធ្វើ​ការ​ជួប​ជុំ​ ទោះ​ក្នុង​ពេល​ខ្លី ឬ​មនុស្ស​តិច​ក៏​ដោយ។

ទោះ​បី​ជា​យ៉ាង​ណា គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឥណ្ឌា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ថា ការ​ជួប​ជុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ច្រើន​បំផុត​៥០០​នាក់។

ស្រប​ពេល​ឥណ្ឌា​បាន​កំពុង​ខ្វះ​ខាតសម្ភារៈ​សម្រាប់​ទទួល​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​​គ្រប់​​មន្ទីរ​ពេទ្យ​ទូទាំង​ទី​ក្រុង និង​រដ្ឋ​ធំ​ៗ ប៉ុន្តែ​បែរ​ជា​មាន​អ្នក​ឆ្លៀត​ឱកាស​លក់​អ៊ុកស៊ីសែន​។

និស្សិត​ឈ្មោ Vishwaroop Sharma អាយុ​២២​ឆ្នាំបាន​​ដឹក​ឪពុក​ដែល​មាន​ជំងឺ​កូវីដ-១៩​ធ្ងន់​ធ្ង​ទៅ​មន្ទីរ​ពេទ្យ​មួយ​​នៅ​ទី​ក្រុង​ញូវដេលី ប៉ុន្តែ​គ្មាន​គ្រែ។ ពួក​គេ​រង់​ចាំ​នៅ​ខាង​ក្រៅ​ដែល​គ្មាន​អ្វី​ជួយ​ដល់​ឪពុក​សោះ ហើយ​ឪពុក​ក៏បាន​ស្លាប់​នៅ​ខាងក្រៅមន្ទីរ​ពេទ្យ។

គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​ដើម្បី​រក​ម្តាយ​ដែល​បាន​ឆ្លង​ដែរ និង​កំពុង​មាន​ដង្ហើម​ដង្ហក់។ គាត់​បាន​ទិញ​អ៊ុកស៊ីសែន​មួយ​បំពង​ពី​ក្រុម​លួច​លក់​ដើម្បី​ដាក់​ឲ្យ​ម្តាយ និង​ដឹក​ទៅ​មន្ទីរ​ពេទ្យជា​ច្រើនថ្ងៃ​ ទើប​អាច​រក​គ្រែ​ដាក់​ម្តាយ​បាន​ដែល​មាន​ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​ផ្ទះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម