ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី សម្រេចកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល BrahMos ពីប្រទេសឥណ្ឌា
ប្រទេសឥណ្ឌូណេស៊ីបានឈានដល់កិច្ចព្រមព្រៀងផ្លូវការជាមួយប្រទេសឥណ្ឌា ដើម្បីទិញប្រព័ន្ធមីស៊ីល BrahMos យកទៅប្រើប្រាស់ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិលោក Rico Ricardo Sirait កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះបីជាតម្លៃសរុបនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបង្ហាញជាសាធារណៈក៏ដោយ ក៏ក្រុមហ៊ុន BrahMos ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ី ធ្លាប់បានបង្ហើបថា ការពិភាក្សាជាមួយទីក្រុងហ្សាការតា កន្លងមក គឺមានទំហំទឹកប្រាក់ចន្លោះពី ២០០លាន ទៅ ៣៥០លានដុល្លារ។
ការបញ្ជាទិញនេះ គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងគោលបំណងធ្វើទំនើបកម្មគ្រឿងយុទ្ធោបករណ៍ និងពង្រឹងសមត្ថភាពការពារជាតិរបស់ឥណ្ឌូណេស៊ី ជាពិសេសនៅក្នុងវិស័យដែនសមុទ្រតែម្ដង។ កិច្ចព្រមព្រៀងនេះបានដើរតាមគន្លងរបស់ប្រទេសហ្វីលីពីន ដែលបានក្លាយជាអតិថិជនបរទេសដំបូងគេបង្អស់របស់ក្រុមហ៊ុននេះកាលពីឆ្នាំ២០២២។ រហូតមកដល់ពេលនេះ ទាំងក្រុមហ៊ុន BrahMos និងក្រសួងការពារជាតិឥណ្ឌា នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍លម្អិតបន្ថែមជុំវិញការបញ្ចប់កិច្ចព្រមព្រៀងជាស្ថាពរនេះនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


