ព័ត៌មានអន្ដរជាតិ
បើលោក Trump មិនព្រមចុះចេញមែន តើនឹងមានអ្វីកើតឡើង?
លោក Donald Trump បានច្រានចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកហើយបានគំរាមយករឿងនេះឡើងទៅតុលាការកំពូល។
លោក Joe Biden អាចជាប្រធានាធិបតីជាប់ឆ្នោតក្នុងក្រសែភ្នែកអ្នកបោះឆ្នោតអាមេរិកភាគច្រើនប៉ុន្តែលោក Trump និងរង្វង់ខាងក្នុងរបស់គាត់កំពុងតែឡាំប៉ាហើយពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនឲ្យរឿងនេះកន្លងផុតទៅដោយស្រួលៗនោះទេ។
ហើយកាលពីថ្ងៃអង្គារ អតីតនាយក CIA លោក Mike Pompeo ដែលបច្ចុប្បន្នបម្រើការជារដ្ឋមន្ត្រីការបរទេសបានប្រកាសថា នឹងមានការផ្ទេរអំណាចទៅឲ្យរដ្ឋបាលលោក Trump ទីពីរដោយរលូន។

ការអត្ថាធិប្បាយបែបនេះបានបង្កឲ្យមានការសង្ស័យអំពីការប៉ះទង្គិចគ្នាដ៏ធំរវាងប្រធានាធិបតីជាប់ឆ្នោតនិងអតីតប្រធានាធិបតី។
សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Trump កាលពីថ្ងៃសៅរ៍បាននិយាយថា “យើងទាំងអស់គ្នាដឹងថាហេតុអ្វីបានជាលោក Joe Biden ប្រញាប់ប្រញាល់ថាខ្លួនជាអ្នកឈ្នះទាំងខុសឆ្គងហើយហេតុអ្វីបានជាសម្ព័ន្ធមិត្តសារព័ត៌មានរបស់គាត់ព្យាយាមយ៉ាងខ្លាំងដើម្បីជួយគាត់។ ពួកគេមិនចង់ឲ្យការពិតត្រូវបានលាតត្រដាងនោះទេ”។
លោកបានបន្ថែមថា “ការពិតគឺថា ការបោះឆ្នោតនេះនៅមិនទាន់ចប់ទេ។ ការបោះឆ្នោតស្របច្បាប់គឺសម្រេចថាអ្នកណាជាប្រធានាធិបតីមិនមែនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាអ្នកសម្រេចទេ”។

នៅថ្ងៃទី១៤ខែធ្នូ តំណាងអ្នកបោះឆ្នោតនឹងបញ្ជាក់ជាផ្លូវការនូវជ័យជម្នះរបស់លោក Biden ទោះបច្ចុប្បន្នមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាលោក Biden ឈ្នះរួចទៅហើយក៏ដោយ។
វិសោធនកម្មរដ្ឋធម្មនុញ្ញអាមេរិកទី២០បានចែងថា អាណត្តិប្រធានាធិបតីនិងអនុប្រធានាធិបតីនឹងបញ្ចប់នៅពេលថ្ងៃត្រង់ថ្ងៃទី២០ខែមករាហើយអាណត្តិនៃអ្នកស្នងតំណែងនឹងត្រូវចាប់ផ្តើមបន្ទាប់ពីនោះ។
នៅថ្ងៃទី២០ខែមករា លោក Donald Trump ក្រុមគ្រួសារនិងក្រុមប្រឹក្សាខាងក្នុងរបស់គាត់ត្រូវតែចាកចេញពីអគារ 1600 Pennsylvania Avenue នៅពេលនោះ។

លោក Trump នឹងក្លាយជាពលរដ្ឋឯកជនហើយលែងមានអភ័យឯកសិទ្ធិចំពោះការកាត់ទោសតទៅទៀតហើយ។
ប្រធានាធិបតីទី៤៥រូបនេះនឹងបាត់បង់សិទ្ធិអំណាចក្នុងការបញ្ជាសេវាកម្មសម្ងាត់ឬកងទ័ពសហរដ្ឋអាមេរិកឲ្យធ្វើតាមបញ្ជារបស់គាត់ហើយគាត់អាចនឹងត្រូវបានបុគ្គលិកសន្តិសុខនាំចេញបើមិនព្រមចាកចេញ។
ការបន្តនៅទីនោះក្រោយម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ខែមករាគឺជាការរំលោភបំពាន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


