ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ឌឺលោកត្រាំ ឲ្យបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រ Hormuz បើហ៊ាន
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញមុខមកបញ្ឆេះកំហឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានបោះសម្តីឌឺដងឲ្យសហរដ្ឋអាមេរិក បញ្ជូននាវាចម្បាំងរបស់ខ្លួនមកកាន់ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz ជាថ្មីម្តងទៀត។

យោងតាមការផ្សាយរបស់ VN Express នាថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍ លោកឧត្តមសេនីយ៍ Ali Mohammad Naini បានថ្លែងបែបចំអកថា «តើលោកប្រធានាធិបតី ត្រាំ មិនមែនធ្លាប់និយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់ត្រូវបានកម្ទេចអស់ហើយទេអី? បើវាជាការពិតមែននោះ សាកឲ្យលោកបញ្ជូននាវាចម្បាំងចូលមកក្នុងឈូងសមុទ្រពែរ្សមើល៍ បើលោកឯងហ៊ាន!»។
ការបោះសម្តីដ៏ក្លាហាននេះ កើតឡើងស្របពេលដែលស្ថានភាពនៅច្រកសមុទ្រ Hormuz កំពុងស្ថិតក្នុងភាពច្របូកច្របល់ខ្លាំង។ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការសងសឹកប្រឆាំងនឹងប្រតិបត្តិការរួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល ចរាចរណ៍នាវាដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់នេះ បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៩០%។
ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានពណ៌នាថា ស្ថានភាពសន្តិសុខនៅទីនោះកំពុងស្ថិតក្នុងកម្រិតអាសន្ន ដោយសារមាននាវាយ៉ាងហោចណាស់ ២០គ្រឿងហើយ ត្រូវបានគេវាយប្រហារចាប់តាំងពីជម្លោះផ្ទុះឡើង។ ក្នុងស្ថានភាពដ៏ពិបាកនេះ លោកត្រាំ បានព្យាយាមកៀងគរជំនួយអន្តរជាតិ ជាពិសេសនាវាបោសសម្អាតមីន ហើយលោកថែមទាំងបានព្រមានទៀតថា បើសម្ព័ន្ធមិត្តមិនព្រមសហការទេ វាអាចនឹងប៉ះពាល់ដល់អនាគតនៃអង្គការណាតូទៀតផង។
ទោះជាអាមេរិកខំប្រឹងកៀងគរបក្សពួកយ៉ាងណាក៏ដោយ ក៏ទីក្រុងតេហេរ៉ង់នៅតែបន្តបដិសេធចរចាបទឈប់បាញ់ជាមួយវ៉ាស៊ីនតោន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់សុខចិត្តចរចាលើ «ការធ្វើដំណើរដោយសុវត្ថិភាព» តែជាមួយប្រទេសណាដែលចង់ចរចាដាច់ដោយឡែកពីអាមេរិកប៉ុណ្ណោះ ដើម្បីអាចឆ្លងកាត់តំបន់ដែលកំពុងមានការបិទខ្ទប់នេះបាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


