ព័ត៌មានអន្ដរជាតិ
តើពិតទេដែលថា មេដឹកនាំអ៊ីរ៉ង់ លោក មុជតាបា ត្រូវដឹកទៅព្យាបាលនៅរុស្ស៊ី?
ជាងមួយសប្តាហ៍ បន្ទាប់ពីត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក មុជតាបា ខាមមេនៃ (Mojtaba Khamenei) មិនបានបង្ហាញខ្លួនជាសាធារណៈម្តងណាឡើយ ដែលជំរុញឲ្យមានការផ្សព្វផ្សាយក្នុងលក្ខខណ្ឌសង្ស័យនិងការជជែកដេញដោលលើបណ្តាញសង្គមយ៉ាងខ្លាំងអំពីស្ថានភាពរបស់គាត់ ខណៈដែលរបាយការណ៍ខ្លះបានលើកឡើងថា មេដឹកនាំអ៊ីរ៉ង់ថ្មីនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់សន្លប់ ដោយបញ្ជូនទៅប្រទេសរុស្ស៊ី និងទទួលការវះកាត់ជាបន្ទាន់ទៀតផង។

កាសែតគុយវ៉ែត Al-Jarid បានដកស្រង់ប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់ដែលអះអាងថា ដោយសារហេតុផលសុខភាព និងសុវត្ថិភាព លោក មុជតាបា ត្រូវបានផ្ទេរដោយសម្ងាត់ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីតាំងពីថ្ងៃទី១២មីនា ពោលគឺក្រោយពេលជ្រើសរើសជាមេដឹកនាំប៉ុន្មានថ្ងៃ។ ទៅទីកុ្រងមូស្គូ មេដឹកនាំអ៊ីរ៉ង់ថ្មីនេះទទួលការវះកាត់ដោយជោគជ័យ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុងលំនៅដ្ឋានប្រធានាធិបតីនៅទីក្រុងមូស្គូ។
កាសែតដដែលនេះ បានអះអាងទៀតថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដោយផ្ទាល់ ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian។ ក្រោយមកនៅល្ងាចនោះ លោក មុជតាបា ត្រូវបានដឹកជញ្ជូនតាមយន្តហោះយោធារុស្ស៊ីមួយគ្រឿងជាមួយបុគ្គលិកពេទ្យ។
ការអះអាងទាំងនេះ ស្របនឹងរបាយការណ៍ដែលមានមូលដ្ឋានលើប្រភពពីមុនពីការបោះពុម្ពផ្សាយផ្សេងៗដែលបានបង្ហាញថា លោក មុជតាបា បានរងរបួសធ្ងន់ធ្ងរដល់ជើងរបស់គាត់។ សូម្បីតែប្រភពពី The Sun របស់អង់គ្លេស និង CNN របស់សហរដ្ឋអាមេរិក ក៏បានចេញផ្សាយដែរថា លោកបានរងរបួសក្រពះ ឬថ្លើមធ្ងន់ធ្ងរ រួមទាំងបាក់ជើង ស្នាមជាំជុំវិញភ្នែកខាងឆ្វេង និងស្នាមរបួសតូចៗនៅលើមុខ។
មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងអាមេរិកបានអះអាងម្តងហើយម្តងទៀតថា លោកបានរងរបួសក្នុងអំឡុងពេលវាយប្រហារដំបូងដែលបានសម្លាប់ឪពុក និងសមាជិកគ្រួសារជាច្រើនរបស់លោក។ ប៉ុន្តែភាគីអ៊ីរ៉ង់ នៅតែបន្តអះអាងជាដដែលៗថា «មេដឹកនាំថ្មី មិនមានបញ្ហាឬរបួសអ្វីទាំងអស់»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


