ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យឥណ្ឌាកំពុងជួបស៊ូណាមិ ឯការបូជាសពកូវីដ-១៩រួមគ្នាជាច្រើន
មន្ទីរពេទ្យនៅក្នុងប្រទេសឥណ្ឌាបានកំពុងដង្ហោយហៅរកអ៊ុកស៊ីសែនដើម្បីជួយសសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ដែលបានកំឡុងកើនយ៉ាងកំហុគដូចព្យុះស៊ូណាមិ ខណៈសាកសពជនរងគ្រោះត្រូវបានបូជារួមក្នុងកន្លែងតែមើលទៅគួរឲ្យសង្វេគ។

ករណីឆ្លងកូវីដ-១៩ថ្មីបំបែកកំណត់ត្រាពិភពលោក៤ថ្ងៃជាប់គ្នាហើយនៅប្រទេសឥណ្ឌា ដោយគិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា មានចំនួន ៣៤៩ ៦៩១ នាក់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ ចំណែកស្លាប់ក្នុងរយៈពេលដូចគ្នានេះមានចំនួន២៧៦៧នាក់។
ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងញូវដេលីបាននិយាយថា ការស្លាប់អ្នកជំងឺកូវីដ-១៩បានកំពុងកើនឡើងខ្ពស់ដោយខ្វះអ៊ុកស៊ីសែន។
កូវីដ-១៩វាយប្រហារមន្ទីរពេទ្យដូចព្យុះស៊ូណាមិ
បណ្តាញពេទ្យ Max Healthcare ដែលមិនរកប្រាក់ចំណូលនៅភាគខាងជើងប្រទេសឥណ្ឌាបានឲ្យដឹងថា ត្រឹមតែជាង២ម៉ោងប៉ុណ្ណោះអ៊ុកស៊ីសែនត្រូវបានប្រើអស់ ខណៈបណ្តាញមន្ទីរពេទ្យ Fortis Healthcare ដែលជាបណ្តាញដ៏ធំមួយទៀតថា ខ្លួនអស់អ៊ុកស៊ីសែនដើម្បីផ្គត់ផ្គង់នៅទីក្រុងញូវដេលី។
ឥណ្ឌាកំពុងស្ថិតនៅក្រោមអំណាចនៃការរលកផ្ទុះកូវីដ-១៩លើកទី២ដែលបានសម្លាប់មនុស្សរាល់៤នាទីម្នាក់នៅក្នុងទីក្រុងញូវដេលី។

អ្នកឆ្លងថ្មីនៅក្នុងប្រទេសដែលមានប្រជាជនប្រមាណ១.៣ពាន់លាននាក់គឺត្រឹមតែ២៤ម៉ោងកាលពីថ្ងៃសៅរ៍មានចំនួន៣៤៦៧៨៦នាក់។ ចំណែក ករណីស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមានចំនួន២៦២៤នាក់ ដែលជាអត្រាស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត។
រហូតដល់ពេលនេះតួលេខអ្នកឆ្លងសរុបនៅប្រទេសមានចំនួនដល់ជាង១៦,៦លាននាក់ ខណៈអ្នកស្លាប់សរុបមានចំនួន១៨៩ ៥៤៤នាក់។
រដ្ឋាភិបាលបានដាក់ពង្រាយយន្តហោះយោធា និងរថភ្លើងដើម្បីទទួលយកអ៊ុកស៊ីសែនចូលទៅទីក្រុងដេលីពីការផ្គត់ផ្គង់មកពីតំបន់ផ្សេងក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសក្នុងនោះមានពីប្រទេសសិង្ហបុរីជាដើម។
មន្ទីរពេទ្យនៅក្រុងញូវដេលីបានស្នើទៅតុលាការជាន់ខ្ពស់ក្នុងទីក្រុងនៅសប្តាហ៍នេះឲ្យបញ្ជាដល់រដ្ឋ និងរដ្ឋាភិបាលចាត់វិធានការបន្ទាន់ដើម្បីរៀបចំការផ្គត់ផ្គង់វេជ្ជសាស្ត្រ ជាពិសេសបំផុតគឺអ៊ុកស៊ីសែនដែលត្រូវការចាប់បាច់។
ការបូជាសពកូវីដ-១៩ច្រើនក្នុងកន្លែងតែមួយមិនធ្លាប់មាន
លោក Jitender Singh Shunty អ្នកធ្វើការស្ម័គ្រចិត្តការងារវិជ្ជសាស្ត្រនៅ Shaheed Bhagat Singh Sewa Dal បាននិយាយថា កាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងទៅ សពកូវីដ-១៩ចំនួន៦០ត្រូវបានបូជារួមនៅកន្លែងតែមួយ ខណៈសពជាច្រើនទៀតបានកំពុងដាក់តម្រៀបគ្នាដើម្បីរង់ចាំការបូជាបន្តទៀត។

លោកនិយាយទាំងទឹកភ្នែកថា ៖«គ្មាននរណាម្នាក់នៅដេលីធ្លាប់ជួបទិដ្ឋភាពបែបនេះទេ។ ក្មេងអាយុ៥ឆ្នាំ អាយុ១៥ឆ្នាំ អាយុ២៥ឆ្នាំបានកំពុងបជា។ វេទនាភ្នែកណាស់»។ លោកថា កាលពីថ្ងៃអង្គារ សពចំនួន៧៨នាក់ត្រូវបានបូជាក្នុងពេលជាមួយគ្នាក្នុងកន្លែងតែមួយ។
អានអត្ថបទបន្ថែមពាក់ព័ន្ធកូវីដ-១៩នៅឥណ្ឌា
ឥណ្ឌាឆ្លងកូវីដ-១៩បំបែកកំណត់ត្រាទៀតហើយ ៣ថ្ងៃចុងក្រោយនេះជិត១លាននាក់
ឥណ្ឌាទប់លែងបាន ប្រព័ន្ធដួលរលំ សូម្បីរដ្ឋមន្ត្រីក៏ប្រកាសរកគ្រែតាម Facebook
មេដឹកនាំឥណ្ឌាកំពុងប្រឹងរឿងបោះឆ្នោតកំឡុងកូវីដ-១៩កំពុងធ្វើឲ្យវិនាស
វិនាសកម្មកូវីដនៅឥណ្ឌា៖ មន្ទីរពេទ្យក៏ឆេះ រីឯអ្នកជំងឺត្រូវទុកឲ្យស្លាប់នៅខាងក្រៅ ព្រោះពេទ្យលែងទទួលមើល
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP/science
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


