ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ជូនទ័ព ៨០០០នាក់ជាបន្ទាន់ទៅកាន់មជ្ឈិមបូព៌ា
សហរដ្ឋអាមេរិកកំពុងតែពន្លឿនការបញ្ជូនកងកម្លាំងយោធាប្រមាណ ៨០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងប្រតិបត្តិការវាយលុកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលកំពុងតែមានភាពតានតឹងខ្លាំង។

តាមប្រភពព័ត៌មានពី Newsmax និង Anadolu ចុះផ្សាយថ្ងៃទី២០មីនា២០២៦ ក្រុមនាវាចម្បាំង USS Boxer និងកងពលតូចម៉ារីនលេខ១១ បានចាកចេញពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកមុនកាលកំណត់។ សូម្បីតែមន្ត្រីជើងទឹក និងកងទ័ពម៉ារីន ក៏ត្រូវបានបញ្ជាឲ្យកាត់បន្ថយថ្ងៃឈប់សម្រាករបស់ពួកគេ ដើម្បីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់សមរភូមិផងដែរ។ ការចល័តទ័ពយ៉ាងគំហុកនេះ បានកើតឡើងបន្ទាប់ពីប្រតិបត្តិការរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨កុម្ភៈ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមនុស្សប្រហែល ១៣០០នាក់ផ្សេងទៀត។
យោងតាមផែនការ កងទ័ពប្រមាណ ៤០០០នាក់ នឹងធ្វើដំណើរតាមនាវាចម្បាំងធំៗចំនួន៣ គឺ USS Boxer, USS Portland និង USS Comstock។ នៅពេលដែលក្រុមនាវាទាំងនេះទៅជួបជុំគ្នាជាមួយក្រុមនាវា USS Tripoli ដែលកំពុងធ្វើដំណើរទៅស្រាប់នោះ ចំនួនកងទ័ពសរុបនឹងកើនឡើងដល់ ៨០០០នាក់ រួមជាមួយនាវាចម្បាំងវាយលុក៦គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ លម្អិតពីចលនាទ័ពទាំងនេះនៅឡើយទេ។
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្នកំពុងស្ថិតក្នុងភាពវឹកវរ ខណៈដែលអ៊ីរ៉ង់បានចាប់ផ្តើមវាយបកវិញតាមរយៈការប្រើប្រាស់ដ្រូន និងមីស៊ីល បាញ់ស្រោចទៅលើប្រទេសអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រជាច្រើនទៀត។ ការវាយបកនេះមិនត្រឹមតែសំដៅលើមូលដ្ឋានទ័ពអាមេរិក និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធហោះហើរ និងទីផ្សារសកលលោកទាំងមូលទៀតផង។
រហូតមកដល់ពេលនេះ ភាគីទាំងសងខាងនៅតែបន្តបាញ់តបតគ្នាទៅវិញទៅមក ដែលធ្វើឲ្យសភាពការណ៍កាន់តែមានភាពស្រពេចស្រពិល និងគ្រោះថ្នាក់បំផុត៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


