Connect with us

ព័ត៌មានអន្ដរជាតិ

​ជប៉ុន៖ ត្រាំ​រំឭកពី​ការវាយប្រហាររបស់ជប៉ុន​​នៅ​ Pearl Harbor ដោយ​​​ចង់​បង្ហាញ​ពីភាពត្រឹម​ត្រូវ​លើការវាយ​អ៊ីរ៉ង់​

បានផុស

នៅ

នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោក​ស្រី សាណា​អេ តាកា​អ៊ិឈិ (Sanae Takaichi) បាន​ធ្វើ​ទស្សនកិច្ច​ទៅ​សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អំឡុង​សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា​កំពុង​តែ​បន្ត​។

យោង​តាម Al Jazeera ផ្សាយ​ថ្ងៃ​ទី​២១ខែមីនា ឆ្នាំ​២០២៦ ចាប់​​តាំង​ពី​ប្រធានា​ធិប​តីអាមេរិក លោក ដូណាល់ ត្រាំ លេង​សើច​ជាមួយ​នាយ​ក​រដ្ឋ​មន្រ្តី​ជប៉ុន​ពី​ការ​វាយ​ប្រហារ​នៅ​កំពង់​ផែ​ Pearl Harbor អំឡុង​សង្គ្រាម​លោកលើកទី២ លោក​ត្រាំ​ ព្យាយាម​​បង្ហាញពី​ភាពត្រឹមត្រូវ​​លើសង្គ្រាម​នៅអ៊ីរ៉ង់ ខណៈ​ប្រទេស​ជប៉ុន​​រក​ការ​អាម៉ាស់ ភាព​ភាន់ច្រឡំ និង​មិនស្រួលចិត្ត​ផងដែរ ជុំវិញ​ការ​លើក​ឡើង​របស់​លោក ត្រាំ ។

លោក ត្រាំ និង លោកស្រី តាកាអ៊ិឈិ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​នោះអ្នក​សារព័ត៌មាន​​ម្នាក់បាន​សួរ ​​លោក ត្រាំ ថា៖ « ហេតុអ្វីបានជាលោកមិនប្រាប់សម្ព័ន្ធមិត្តនៅអឺរ៉ុបនិងអាស៊ីជាមុន​ ពេល​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​ដោយ​កម្លាំង​យោធា​រវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់?»​ អំឡុង​នាយករដ្ឋមន្ត្រីជប៉ុន លោក ស្រី សាណាអេ កាតាអ៊ិឈិ ចួប​គ្នា​ជាមួយ​លោក ត្រាំ​នៅឯសេតវិមាន​កាលពីថ្ងៃសុក្រ។

បន្ទាប់ពី​ការ​លើក​ឡើង​របស់​លោក ត្រាំ​ លើ​រឿង​នេះប្រតិកម្ម​នៅ​លើ​បណ្តាញ​សង្គម​បាន​កើត​ឡើង ដោយ​និយាយថាលោក ត្រាំ ​ហាក់​លេង​សើច​លើស​និង​ឈ្លើយ រហូត​ដល់​មាន​ការ​លើក​ឡើង​ថា​ប្រធានាធិបតី​រូប​នេះ​មើល​មិនឃើញ​ប្រទេស​ជប៉ុន​ជា​ដៃ​គូ​ស្មើ​​គ្នា​នោះ​ទេ​។

លោក Tsuneo Watanabe ប្រធាន​សមាជិក​ជាន់ខ្ពស់នៅមូលនិធិសន្តិភាព Sasakawa របស់​ជប៉ុន លើក​ឡើង​ក្នុងអត្ថបទ​មួយ​ជាមួយ​កាសែត Nikkei កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ « ការ​លើក​ឡើង​របស់​លោក ត្រាំ​ បង្ហាញថា​លោកមិន​មាន​អាក្បកិរិយា​ល្អ​ដែលអាមេរិក​មាន​នោះ​ទេ»។

លោក Watanabe សរសេរថា៖ « ខ្ញុំចាប់អារម្មណ៍ថាការ​អត្ថា​ធិប្បាយនេះមានបំណង​នាំឱ្យ​អ្នក​សារ​ព័ត៌មានជប៉ុន [ដែល​បាន​សួរ​សំណួរ] ឬ លោក​ស្រី តាកាអ៊ិឈិ ចូលរួមជាមួយ​ ​ដើម្បី​បង្ហាញ​ពីភាព​ត្រឹមត្រូវ​នៃ​ការវាយ​ប្រហារ​លួចលាក់របស់ខ្លួន​លើអ៊ីរ៉ង់ អំឡុង​ពេលចរចា​ការទូតមិន​សម្រេច ​ហើយ​ក៏​​មិន​បាន​​ប្រាប់ប្រទេស​សម្ព័ន្ធមិត្តពី​រឿង​នេះ​»។

គួរ​បញ្ជាក់​ថា ​លោក ត្រាំ​ មិន​បាន​ប្រាប់មុន​​​ពី​អ្វី​ដែល​លោក​នឹង​ឆ្លើយ​តបជាមួយ​មេដឹក​នាំ​ជប៉ុន​ លើប្រធាន​បទ​នេះ​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម