ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ប្រកាស ព្យួរ.ក អ្នកណាហ៊ានបង្កឧបសគ្គ ដល់ការផ្គត់ផ្គង់អុកស៊ីសែនទៅមន្ទីរពេទ្យ
តុលាការជាន់ខ្ពស់ក្នុងទីក្រុង New Delhi ដែលជាទីក្រុងមានប្រជាជនប្រមាណ៣០លាននាក់ បានចេញសេចក្តីសម្រេចដ៏ម៉ឺងម៉ាត់មួយថា ប្រសិនបើនរណាម្នាក់ត្រូវបានគេរកឃើញថា បង្កជាឧបសគ្គដល់ការផ្គត់ផ្គង់អុកស៊ីសែនទៅមន្ទីរពេទ្យ ពួកគេនឹងត្រូវព្យួរ.ក។
ប្រមុខរដ្ឋាភិបាលក្រុង Delhi លោក Arvind Kejriwal បានត្អូញត្អែរថា ការផ្គត់ផ្គង់ចាំបាច់ កំពុងត្រូវបានរាំងស្ទះនៅតាមព្រំដែនរដ្ឋ មុនពេលចូលដល់ទីក្រុង New Delhi ដែលនាំឲ្យពន្យារពេលដល់ការបញ្ជូនទៅមន្ទីរពេទ្យដែលកំពុងជួបប្រទះបញ្ហា។
គ្រូពេទ្យជាច្រើន បានអំពាវនាវសុំជំនួយនៅតាមបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈដែលកង្វះខាតកាន់តែធ្ងន់ធ្ងរទៅៗ ដោយមន្ទីរពេទ្យ Max Healthcare និង Fortis បានព្រមានក្នុងពេលតែមួយថា ពួកគេអាចអស់ការផ្គត់ផ្គង់ក្នុងរយៈពេលមួយម៉ោង។
ក្រុមហ៊ុន Max ដែលបើកមន្ទីរពេទ្យនៅភាគខាងជើងនិងខាងលិចប្រទេសឥណ្ឌា បាននិយាយនៅលើ Twitter ថា “យើងសោកស្តាយណាស់ដែលបានត្រូវជូនដំណឹងថា យើងសូមផ្អាកការទទួលអ្នកជំងឺថ្មីនៅតាមមន្ទីរពេទ្យទាំងអស់ក្នុងទីក្រុង Delhi រហូតដល់ការផ្គត់ផ្គង់អុកស៊ីសែន មានស្ថិរភាព”។
ទីក្រុង Delhi ត្រូវការអុកស៊ីសែនយ៉ាងហោចណាស់ ៤៨០ មេទ្រីកតោនដើម្បីព្យាបាលអ្នកជំងឺ កូវីដឲ្យមានប្រសិទ្ធិភាព។ កាលពីថ្ងៃសុក្រ រដ្ឋធានីនេះទទួលបានតែ ២៩៧ មេទ្រីកតោនប៉ុណ្ណោះ។
វេជ្ជបណ្ឌិតម្នាក់ បានប្រាប់វិទ្យុប៉ុស្តិ៍លេខ៤ ថា រដ្ឋាភិបាលចាំបាច់ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីពន្លឿនការផ្គត់ផ្គង់អុកស៊ីសែន និងថ្នាំដល់អ្នកដែលត្រូវការជំនួយ។
កាលពីថ្ងៃចន្ទ ប្រទេសឥណ្ឌា បានបំបែកកំណត់ត្រា៥ថ្ងៃជាប់គ្នា ជាមួយការស្លាប់និងឆ្លងកូវីដខ្ពស់បំផុត។ ប្រទេសនេះបានប្រកាសចំនួនអ្នកឆ្លងថ្មីក្នុងកម្រិតកំណត់ត្រា ៣៥២,៩៩១ករណី និងអ្នកស្លាប់ចំនួន២,៨១២នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មេដឹកនាំឥណ្ឌាកំពុងប្រឹងរឿងបោះឆ្នោតកំឡុងកូវីដ-១៩កំពុងធ្វើឲ្យវិនាស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


