ព័ត៌មានអន្ដរជាតិ
ឥណ្ឌាឆ្លងកូវីដ-១៩ថ្មីដល់៣៥ ម៉ឺននាក់លើកដំបូងក្នុងមួយថ្ងៃ
ករណីឆ្លងកូវីដ-១៩នៅប្រទេសឥណ្ឌាបានឡើងខ្ពស់បំផុត៣៥ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោងជាលើកដំបូង បន្ទាប់ពីឆ្លងបំបែកកំណត់ត្រាពិភពលោក៣ថ្ងៃជាប់គ្នា។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា រយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ-១៩ថ្មីសរុបចំនួន ៣៥២ ៩៩១ នាក់ជាលើកដំបូង ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃក្នុងពិភពលោកដែលបានបំបែកកំណត់ត្រាចាស់របស់ខ្លួនកាលពីថ្ងៃសៅរ។
ចំណែកអ្នកស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមានចំនួន២៨១២នាក់។

កាលពីថ្ងៃសៅរ៍ ទី២៤ ខែមេសា មានករណីឆ្លងកូវីដ-១៩ថ្មីមាន ចំនួន ៣៤៦ ៧៨៦នាក់ ដែលជាកំណត់ត្រាឆ្លងប្រចាំថ្ងៃរបស់ខ្លួន។ កាលពីថ្ងៃសុក្រ ទី២៣ ខែមេសា ករណីឆ្លងកូវីដ-១៩ថ្មីនៅប្រទេសឥណ្ឌាក្នុងរយៈពេល២៤ម៉ោងមាន ចំនួន ៣៣២ ៧៣០ នាក់ និងកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសានេះ ប្រទេសឥណ្ឌាបមានករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៣១៤ ៨៣៥នាក់។
រហូតដល់នេះ ប្រទេសឥណ្ឌាមានករណីឆ្លងសរុបចំនួន ១៧.៧៣១លាននាក់ដែលជាចំនួនកើនឡើងយ៉ាងឆាប់រហ័ស។ ជាពិសេគ្រាន់តែ៤ថ្ងៃចុងក្រោយនេះឡើងជាងមួយលាននាក់។ ចំណែកអ្នកស្លាប់សរុបមានចំនួន ១៩៥ ១២៣នាក់។
ប្រហែលជាពីរសប្តាហ៍ចុងក្រោយនេះ មន្ទីរពេទ្យនៅប្រទេសឥណ្ឌាបានកំពុងលិចលង់ដោយអ្នកជំងឺកូវីដ-១៩ ខណៈមន្ទីរពេទ្យបានកំពុងខ្វះខាត់អ៊ុកស៊ីសែន និងគ្រែជាចាំបាច់សម្រាប់ព្យាបាល។
ដោយសារខ្វះគ្រែ និងអ៊ុកស៊ីសែនបានបណ្តាលឲ្យអ្នកជំងឺកូវីដ-១៩ជាបន្តបន្ទាប់បានស្លាប់នៅក្រៅមន្ទីរពេទ្យ និងផ្ទះ។
យ៉ាងណា រយៈពេលពីរថ្ងៃចុងក្រោយនេះ បណ្តាប្រទេសជាច្រើនក្នុងពិភពលោកដូចជា អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ និងសូម្បីប្រទេសជិតខាងជាដៃគូប្រជែងគឺចិន និងប៉ាគីស្ថានក៏សម្រេចផ្តល់ជំនួយពាក់ព័ន្ធនឹងបរិក្ខាវេជ្ជសាស្ត្រដល់ប្រទេសឥណ្ឌាដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


