Connect with us

ព័ត៌មានអន្ដរជាតិ

​​​ផ្តើមចេញ​ពី​សង្គ្រាម​អ៊ីរ៉ង់ អង់គ្លេស នឹង​ពង្រឹងសេដ្ឋកិច្ច និងយោធាឲ្យកាន់តែខ្លាំង

បានផុស

នៅ

នាយករដ្ឋមន្ត្រី​អង់គ្លេស​​ លោក​ Keir Starmer បាននិយាយថា សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ង់ បានក្លាយជាចំណុចរបត់​ដ៏សំខាន់​មួយសម្រាប់អង់គ្លេស បន្ទាប់ពីវិបត្តិពីរទសវត្សរ៍ ដោយលោកសន្យាយ៉ាងម៉ឺងម៉ាត់នឹងពង្រឹងសេដ្ឋកិច្ច និងយោធាឲ្យកាន់តែខ្លាំង ដើម្បីទប់ទល់នឹងពិភពលោកដែល «ងាយនឹងប្រែប្រួល និងគ្រោះថ្នាក់» ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយកាលពីកាលពីថ្ងៃព្រហស្បតិ៍ទី៩មេសា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនូវ​បទឈប់បាញ់​​រយៈពេល​២សប្តាហ៍ក្នុងជម្លោះអ៊ីរ៉ង់ដែល​បាន​​អូសបន្លាយ​ពេលប្រាំមួយសប្តាហ៍ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា ទីក្រុងតេហេរ៉ង់នឹង​លុបចោលការបិទច្រកសមុទ្រ Hormuz ស្ទើរតែទាំងស្រុងនោះទេ ដែលបានបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។

លោក Starmer បាននិយាយថា វិបត្តិនេះ បានជំរុញឲ្យតម្លៃប្រេងឥន្ធនៈនៅអង់គ្លេសកើនឡើងរួចហើយ ហើយត្រូវបានគេរំពឹងថានឹងជំរុញឲ្យមានអតិផរណា និងការរំខានសេដ្ឋកិច្ចបន្ថែមទៀត ដែលត្រូវតែក្លាយជា «បន្ទាត់ក្រហម» សម្រាប់ប្រទេស។

លោកបានសរសេរនៅក្នុងកាសែត The Guardian ថា «ចក្រភពអង់គ្លេសត្រូវបានវាយប្រហារដោយវិបត្តិអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ» ដោយលើកឡើងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ និងវិធានការរឹតត្បិតដែលបានកើតឡើង បន្ទាប់ពីវា Brexit ជំងឺរាតត្បាតកូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោក STARMER បានគូសបញ្ចាក់ទៀតថា៖«​សង្គ្រាមនៅអ៊ីរ៉ង់ឥឡូវនេះបានក្លាយជាខ្សែបន្ទាត់ក្រហមមួយ ពីព្រោះរបៀបដែលយើងចេញពីវិបត្តិនេះនឹងកំណត់យើងទាំងអស់គ្នាសម្រាប់មួយជំនាន់។ ជំនួសឲ្យក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅកាន់ពិភពលោកឆ្នាំ ២០០៨ យើងនឹងបង្កើតផ្លូវថ្មីមួយសម្រាប់អង់គ្លេស ពោលគឺផ្លូវមួយដែលពង្រឹងថាមពល ការពារជាតិ និងសន្តិសុខសេដ្ឋកិច្ចរបស់យើងនៅក្នុងយុគសម័យថ្មីមួយ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម