ព័ត៌មានអន្ដរជាតិ
មុនការចរចាអាមេរិក-អ៊ីរ៉ង់ចាប់ផ្តើម រុស្ស៊ី ជឿថា បទឈប់បាញ់នឹងគ្របដណ្តប់ទូទាំងមជ្ឈិមបូព៌ា
ខណៈពេលការចរចាកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរំពឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់សមភាគីអ៊ីរ៉ង់ គឺរដ្ឋមន្ត្រីការបរទេស Abbas Aragchi នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ទី៩មេសា ដោយលើកឡើងថា ទីក្រុងមូស្គូជឿជាក់យ៉ាងមុតមាំនូវ បទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មានវិសាលភាពគ្របដណ្តប់ទូទាំងក្នុងតំបន់ ដោយលាតសន្ធឹងដល់ជម្លោះនៅប្រទេសលីបង់។

យោងតាមសារព័ត៌មាន RT លោក Lavrov បាននិយាយថា រុស្ស៊ីគាំទ្រពេញទំហឹងចំពោះការបញ្ឈប់អរិភាពរវាងអាមេរិក និងអ៊ីរ៉ង់ និងការចូលជាសមាជិករបស់អ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀងទាំងនោះ។ លោកបានសម្តែងក្តីសង្ឃឹមសម្រាប់ភាពជោគជ័យនៃការចរចានាពេលខាងមុខ និងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់ទីក្រុងមូស្គូក្នុងការជួយ យកឈ្នះលើផលវិបាកនៃការឈ្លានពានដែលបង្កឡើងដោយអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងធានាសន្តិភាពរយៈពេលវែង ព្រមទាំងសន្តិសុខប្រកបដោយចីរភាពនៅក្នុងតំបន់។
រដ្ឋមន្ត្រីរុស្ស៊ីក៏បានសង្កត់ធ្ងន់ផងដែរថា ទីក្រុងមូស្គូ ជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងទាំងនេះ ដូចដែលបានប្រកាសដោយអ្នកសម្របសម្រួលប៉ាគីស្ថាន មានវិសាលភាពទូទាំងក្នុងតំបន់ និងជាពិសេស អាចលាតសន្ធឹងដល់ប្រទេសលីបង់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានអះអាងថា លីបង់មិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់នោះទេ ហើយថា ខ្លួនមានបំណងបន្តប្រតិបត្តិការនៅក្នុងប្រទេសមួយនេះ ជាទីតាំងដែលខ្លួនបានធ្វើការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយ និងបានចាប់ផ្តើមការឈ្លានពានលើដីគោក។
ប៉ុន្តែអ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា លីបង់ត្រូវតែរួមបញ្ចូលនៅក្នុងការបញ្ឈប់អរិភាពណាមួយ ដោយព្រមានផងដែរថា ច្រកសមុទ្រហ័រមូសនឹងនៅតែបិទការដឹកជញ្ជូនរហូតដល់អ៊ីស្រាអែលប្តេជ្ញាចិត្តចំពោះបទឈប់បាញ់នៅគ្រប់ទិសទី។
យោងតាមក្រសួងអ៊ីរ៉ង់ លោក Araghchi បានថ្លែងអំណរគុណដល់លោក Lavrov ចំពោះ «ជំហរផ្អែកលើគោលការណ៍» របស់រុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅឈូងសមុទ្រពែរ្ស។ អ្នកការទូតទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់កាន់តែទូលំទូលាយផងដែរ។
ទីក្រុងមូស្គូបានថ្កោលទោសចំពោះយុទ្ធនាការរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ កុម្ភៈ។ រុស្ស៊ីបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង និងដំណោះស្រាយការទូត ខណៈពេលដែលចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភច្បាប់អន្តរជាតិ។ វិមានក្រឹមឡាំងក៏បានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើ លីបង់ផងដែរ រួមទាំងការវាយប្រហារកាលពីខែមីនាលើមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីមួយនៅភាគខាងត្បូងទីក្រុងណាបាទីអេ (Nabatieh)៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


