ព័ត៌មានអន្ដរជាតិ
លោក Lavrov៖ លោកខាងលិចប្រកាស សង្គ្រាមបើកចំហនឹងរុស្ស៊ី ដោយប្រើអ៊ុយក្រែនជា «មុខព្រួញ»
បណ្តាប្រទេសបស្ចិមលោក បានប្រកាសសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយប្រើប្រាស់ប្រទេសអ៊ុយក្រែនជា «មុខព្រួញ»។ នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលបានថ្លែងទៅកាន់តំណាងអង្គការមិនមែនរដ្ឋាភិបាល (NGOs) របស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន tass លោក Sergey Lavrov បានមានប្រសាសន៍ថា «សង្គ្រាមបើកចំហមួយត្រូវបានប្រកាសដាក់មកលើពួកយើងហើយ។ សម្រាប់រឿងនេះ របបដឹកនាំទីក្រុងកៀវ ត្រូវបានគេប្រើប្រាស់ធ្វើជាមុខព្រួញ។ ប៉ុន្តែអ្នករាល់គ្នាដឹងហើយថា មុខព្រួញនេះនឹងមិនអាចធ្វើអ្វីបានឡើយ ប្រសិនបើគ្មានការគាំទ្រផ្នែកសម្ភារៈក្នុងទម្រង់ជាអាវុធរបស់បស្ចិមលោក ទិន្នន័យចារកម្ម ប្រព័ន្ធផ្កាយរណប ការជួយជ្រោមជ្រែងក្នុងការបណ្ដុះបណ្ដាលយោធា និងអ្វីៗជាច្រើនទៀតនោះ»។
លោកបានបន្តថា «ទីក្រុងកៀវ និងរដ្ឋអ៊ុយក្រែន កំពុងត្រូវបានគេប្រើប្រាស់យ៉ាងចំហក្នុងនាមជា «ឧបករណ៍បុកទម្លាយភូមិសាស្ត្រនយោបាយ»។ តាមគំនិតរបស់ខ្ញុំ មានមន្ត្រីនិយាយត្រង់ៗមួយចំនួននៅក្នុងអគ្គសេនាធិការនៃកងទ័ពប៊ែលហ្សិក ដែលបានថ្លែងជាសាធារណៈថា ពួកគេកំពុងរៀបចំខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ី ហើយថា អ៊ុយក្រែនកំពុងជួយពួកគេក្នុងការទិញពេលវេលា។ ចុះតើភាពស្មោះត្រង់បែបនោះយល់យ៉ាងណាដែរ?»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានកត់សម្គាល់បន្ថែមទៀតថា លោកខាងលិច ជាពិសេសគឺទីក្រុងព្រុចសែល (សមាជិកសហភាពអឺរ៉ុប) កំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះអ្វីៗគ្រប់យ៉ាងដែលជារបស់រុស្ស៊ី ហើយបាននិយាយដោយចំហអំពីការត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយរុស្ស៊ី ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


