ព័ត៌មានអន្ដរជាតិ
អ្នកតវ៉ាក្រុងយ៉ាំងហ្គោនប្រើយុទ្ធសាស្ត្រថ្មីប្រឆាំងយោធាមីយ៉ាន់ម៉ា
អ្នកតវ៉ាមីយ៉ាន់ម៉ាបានចេញមុខតវ៉ាទៀតហើយនៅក្នុងទីក្រុងយ៉ាំងហ្គោនដែលលើកនេះមានយុទ្ធសាស្ត្រថ្មី បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះត្រូវបានគេមើលឃើញថមថយក្នុងការតវ៉ា ក៏ដូចជាការបង្ក្រាបដ៏ឃោឃៅ។
រយៈពេល៥៧ថ្ងៃចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ និងថ្ងៃទី២៩ ខែមីនា អ្នកតវ៉ា អ្នកស្រុក និងអ្នកឈរមើលប្រមាណ២១០នាក់ត្រូវបានកម្លាំងប៉ូលិស និងទាហានមីយ៉ាន់ម៉ាសម្លាប់នៅក្នុងទីក្រុងធំបំផុតនេះ។

នៅថ្ងៃទី២៩ ខែមីនា របបយោធាមីយ៉ាន់ម៉ាបានប្រើអាវុធធុនធ្ងន់ដើម្បីបង្ក្រាបក្រុមអ្នកតវ៉ានៅសង្កាត់ Dagon ភាគខាងត្បូងទីក្រុងយ៉ាំងហ្គោន ដោយបានសម្លាប់មនុស្ស១៥នាក់។
ចាប់តាំងពីពេលនោះមក ក្រុមអ្នកតវ៉ាបានថយចុះនៅទីក្រុងសំខាន់បំផុតនេះ ហើយកម្លាំងបង្ក្រាបកាន់តែច្រើនត្រូវបានដាក់ពង្រាយ។
ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ ការតវ៉ានៅទីក្រុងយ៉ាំងហ្គោនមិនមានលក្ខណៈទ្រងទ្រាយធំទេគឺមានការប្រមូលផ្តុំគ្នាតវ៉ាដែលមានគ្នាតិចប៉ុណ្ណោះ ពីព្រោះមិនមានផែនការបាតុកម្មច្បាស់លាស់។
យ៉ាងណា ចាប់ពីថ្ងៃទី២៣ ខែមេសា មក អ្នកតវ៉ាជាច្រើននាក់បានវិលត្រឡប់មកដើរតវ៉ាតាមផ្លូវជាថ្មីដើម្បីអំពាវនាវឲ្យលទ្ធិប្រជាធិបតេយ្យវិលត្រឡប់មកវិញ មុនពេលមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing បានចេញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី២៤ ខែមេសា នៅប្រទេសឥណ្ឌូណេស៊ី។
ចាប់តាំអពីនោះ ការតវ៉ាដែលមានយុទ្ធសាស្ត្រច្បាស់លាស់គឺការតវ៉ាដែលមានក្រុមច្រើនធ្វើឡើងទៅតាមទីកន្លែងផ្សេងៗនៅទីកន្លែងសំខាន់ៗក្នុងទីក្រុងពោលគឺមិនមែនធ្វើតែកន្លែងតែមួយដែលមានមនុស្សច្រើនទេ។ តាមសារព័ត៌មានក្នុងស្រុកបានផ្សាយថា ការតវ៉ាលក្ខណៈក្រុមជាច្រើននេះបានចាប់ផ្តើមនៅតាមសង្កាត់ជាច្រើនដូចជា Kyauktada, Sanchaung, Ahlone, Hlaing, Kamayut, Dawbon, Thaketa, Tarmwe, Insein និង Hlaign Tharyar ជាដើម។

មនុស្សជាង២០០នាក់បានធ្វើការដើរដង្ហែគួរឲ្យភ្ញាក់ផ្អើលមួយនៅតាមផ្លូវសង្កាត់ Sanchuang ក្នុងយ៉ាំងហ្គោនកាលពីថ្ងៃអង្គារ។
ដើម្បីបង្ហាញដល់ការគាំទ្រដល់អ្នកតវ៉ា អ្នកស្រុកជាច្រើនបានចូលរួមជាមួយ ខណៈអ្នកលក់ដូរតាមផ្លូវ និងអ្នកស្រុកផ្សេងៗទៀតបាននាំគ្នាទះដៃអប់អរដល់ក្រុមតវ៉ា។
អ្នកតវ៉ាអាយុ៣០ឆ្នាំម្នាក់ដែលជួយរៀបចំផែនការតវ៉ានេះបាននិយាយថា ក្រុមអ្នកតវ៉ាបានកំពុងវិលត្រឡប់មកតវ៉ាវិញដើម្បីបង្ហាញថា ប្រជាជនមិនអាចទទួលយកការគ្រប់គ្រងយោធានៅទីក្រុងបានឡើយ។
ពេលសួរថា អត់ខ្លាចត្រូវកម្លាំងសន្តិសុខចាប់ខ្លួន ឬបាញ់ស្លាប់ទេ? គាត់បាននិយាយថា ៖«យើងខ្លាច ពីព្រោះយើងមិនអាចការពារខ្លួនបាន។ ប៉ុន្តែយើងនឹងរស់នៅអស់មួយជីវិតពេញដោយជីវិតភ័យខ្លាច ដូច្នេះយើងត្រូវតែតស៊ូ»។
កិច្ចប្រជុំ មេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានជំរុញឲ្យមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាបញ្ឈប់ហិង្សាបណ្តាលមនុស្សស្លាប់ជាបន្ទាន់ និងស្វែងរកដំណោះស្រាយនយោបាយដើម្បីរកច្រកចេញពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ទោះបីជាយ៉ាងណា ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing បាននិយាយថា របបយោធានឹងពិចារណាចំពោះសំណើររបស់មេដឹកនាំអាស៊ាន នៅពេលណាដែលប្រទេសរបស់ខ្លួនស្ថេរភាពជាមុនសិន។
គិតត្រឹមថ្ងៃអង្គារ៍ ទី២៧ ខែមេសា កន្លងទៅ មនុស្សជាង៧៥០នាក់ត្រូវបានសម្លាប់ដោយរបបយោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP)៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


