ព័ត៌មានអន្ដរជាតិ
រុស្ស៊ីវាយអ៊ុយក្រែនខ្លាំងបំផុតដោយដ្រូនជាង១ពាន់គ្រឿងត្រឹម២ថ្ងៃចុងក្រោយ បន្ទាប់ពីពូទីនថា សង្គ្រាមជិតចប់
រុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសដ៏ធំបំផុតក្នុងរយៈពេលពីរថ្ងៃ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន ដោយបានវាយប្រហាររដ្ឋធានីកៀវនិងទីក្រុងដទៃទៀតដោយដ្រូនជាង១ពាន់គ្រឿង ថែមទាំងមីស៊ីលជាច្រើនគ្រាប់។ នេះបើតាមមន្ត្រីអ៊ុយក្រែនលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ និងចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា រុស្ស៊ីបានបាញ់ដ្រូនចំនួន ១ ៥៦៧គ្រឿង ចាប់តាំងពីដើមថ្ងៃពុធ។

មន្ត្រីអ៊ុយក្រែននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់មាន ២៧នាក់ ត្រូវសម្លាប់ក្នុងរយៈពេលពីរថ្ងៃ។
ដោយឡែក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងកាលពីថ្ងៃសៅរ៍ថា៖ « សង្គ្រាមដែលសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់ និងបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសអ៊ុយក្រែនអស់រយៈពេលជាង៤ឆ្នាំ កំពុងតែឈានដល់ទីបញ្ចប់ហើយ»។
លោក ហ្សេលេនស្គី ថា មិនមានដំណឹងវិជ្ជមានអំពីការបញ្ចប់សង្គ្រាមនោះទេ ខណៈទីក្រុងមូស្គូបានប្រើប្រាស់ដ្រូនវាយប្រហារជាង ៦៧០គ្រឿង និងមីស៊ីល ៥៦គ្រាប់ពេញមួយយប់ កាលពីម្សិលមិញ(ទី១៤)។
លោកលើកឡើងថា៖ « ទាំងនេះមិនមែនជាសកម្មភាពដែលជឿថាសង្គ្រាមកំពុងឈានដល់ទីបញ្ចប់នោះទ។ វាជារឿងសំខាន់ដែលដៃគូ(អន្តរជាតិនិងសម្ព័ន្ធមិត្ត) មិនត្រូវនៅស្ងៀមលើការវាយប្រហារនេះទេ ហើយវាក៏សំខាន់ដូចគ្នា ក្នុងការបន្តគាំទ្រការការពារដែនអាកាសរបស់យើង»។
លោក ហ្សេលេនស្គីបន្តថា ទីក្រុងកៀវគឺជាគោលដៅសំខាន់នៃការវាយប្រហារពេញមួយយប់។
សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនថា មនុស្សយ៉ាងហោចណាស់ ២១នាក់ រួមទាំងកុមារ ៣នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយបន្ទាប់ពីម៉ោង ១២ អធ្រាត្រ សេវាសង្គ្រោះបន្ទាន់ថា ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តពេញមួយថ្ងៃ។
ជុំវិញបញ្ហានេះ ទីក្រុងមូស្គូមិនទាន់ធ្វើការអត្ថាធិប្បាយភ្លាមៗ លើការវាយប្រហារនៅថ្ងៃព្រហស្បតិ៍នោះទេ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


