Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អាមេរិក ជិតអស់ការអត់ធ្មត់ជាមួយអ៊ីរ៉ង់ ខណៈចិន​ក៏​យល់ស្របបិទផ្លូវអាវុធនុយក្លេអ៊ែរ

បានផុស

នៅ

នៅលើទឹកដីនៃទីក្រុងប៉េកាំង នាថ្ងៃទីពីរនៃជំនួបកំពូលដ៏តានតឹង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ក្ដែងៗ​ថា លោកលែងចង់បន្តការអត់ធ្មត់ជាមួយប្រទេសអ៊ីរ៉ង់ទៀតហើយ។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់ The Strait Times នា​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦។

លោក ស៊ី និង​លោក ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំចិន ស៊ី ជិនពីង ប្រធានាធិបតី​ទី​៤៧​ របស់​អាមេរិក បាន​អះអាងថា ប្រទេសមហាអំណាចទាំងពីរ បានឯកភាពគ្នាលើចំណុចសំខាន់មួយគឺ មិនត្រូវអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយអ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ បន្ទាប់ពីបានបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នេះ ដើម្បីឆ្លើយតបនឹងការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល កាលពីចុង​ខែ​កុម្ភៈ កន្លងទៅ។

លោក ត្រាំ បានបង្ហាញជំនឿចិត្តថា ជំនួបជាមួយលោក ស៊ី ជិនពីង លើកនេះ បានជួយដោះស្រាយបញ្ហាស្មុគស្មាញជាច្រើន ដែលអ្នកដទៃមិនអាចធ្វើបាន។ អ្វីដែលជាចំណុចពិសេសបំផុតនោះ គឺលោក ត្រាំ បានទម្លាយថា មេដឹកនាំចិនបានសន្យានឹងលោកថា នឹងមិនបញ្ជូនគ្រឿងបរិក្ខារយោធាទៅឱ្យអ៊ីរ៉ង់នោះឡើយ។ ចំណែកខាងសេតវិមានវិញ បានឱ្យដឹងថា ចិន ក៏មានបំណងចង់បញ្ជាទិញប្រេងពីអាមេរិកបន្ថែមទៀត ដើម្បីកាត់បន្ថយការរំពឹងផ្អែកលើច្រកសមុទ្រ Hormuz ដែលកំពុងមានជម្លោះដែរ។

ទោះបីជាលោក ត្រាំ ចង់បញ្ចប់សង្គ្រាមនេះឱ្យបានឆាប់ ដើម្បីចំណេញសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខក៏ដោយ ក៏​ការចរចា​បច្ចុប្បន្ន ហាក់ដូចជាកំពុងជាប់គាំង។ អ៊ីរ៉ង់នៅតែរឹងទទឹងមិនព្រមបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ហើយថែមទាំងទាមទារឱ្យអាមេរិកលើកលែងទណ្ឌកម្ម និងសងការខូចខាតសង្គ្រាមទៀតផង។ សង្គ្រាមនេះ មិនត្រឹមតែបានសម្លាប់ជីវិតប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរាលដាលដល់ប្រទេសលីបង់ផងដែរ។ មន្ត្រីយោធាអាមេរិកអះអាងថា សមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់ ត្រូវបានកាត់បន្ថយច្រើន ប៉ុន្តែគេនៅតែបារម្ភថា អ៊ីរ៉ង់នៅតែមានមីស៊ីល និងដ្រូនទំនើបៗជាច្រើនទៀត ដែលត្រៀមនឹងបង្កការគំរាមកំហែងដល់ពិភពលោក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម