ព័ត៌មានអន្ដរជាតិ
ទម្លាយបញ្ជីមុខម្ហូបពិសេសៗ ដែលលោក ស៊ី និង ត្រាំ ទទួលទានជាមួយគ្នា ពេលថ្ងៃត្រង់
នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ក្នុងប្រទេសចិន, ប្រធានាធិបតីអាមេរិករូបនេះ និងប្រមុខរដ្ឋាភិបាលទីក្រុងប៉េកាំង បានទៅទស្សនាវិមាន Zhongnanhai ដោយផឹកតែ និងទទួលទានអាហារពេលថ្ងៃត្រង់ជាមួយគ្នា ទៀតផង។

ស្របពេលពិភពលោក ផ្តោតខ្លាំងលើប្រធានបទនៃការជជែកពិភាក្សា ក៏ដូចជាសកម្មភាពរបស់លោកត្រាំ ប៉ុន្តែសេតវិមាន បែរជាបង្ហាញពីបញ្ជីមុខម្ហូបពេលថ្ងៃត្រង់ ដែលលោកស៊ី និងត្រាំ ទទួលទានទៅវិញ។
យោងតាមការបង្ហោះរបស់ សេតវិមាន និងផ្សាយដោយកាសែត New York Post នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ មុខម្ហូបពិសេសៗទាំងនោះមានដូចជា៖
- ស៊ុបគ្រឿងសមុទ្រសាច់ត្រីកូដ (Codfish) ចិញ្ច្រាំ
- ប្រហិតបង្កងបំពងស្រួយ និងឆា
- សាច់គោហ្វីឡេ អាំងក្នុងខ្ទះ ញាត់ផ្សិត Morel
- មាន់ឆាគុងប៉ាវ និងខ្យងផ្លិត
- បន្លែស្រស់ៗតាមរដូវ យកមករំងាស់
- ត្រពាំង ផ្សិត និងសណ្តែកសៀង
- នំប៉័ងសាច់គោខ
- គាវចំហុយសាច់ជ្រូក និងបង្កង
- នំសូកូឡាប្រោននី
- ផ្លែឈើ
- ការ៉េម
- កាហ្វេ និងតែ

សេតវិមាន បានឲ្យដឹងថា បញ្ជីមុខម្ហូបទាំងនេះ គឺជាជម្រើសយ៉ាងសម្បូរបែប ដែលហាក់បីដូចជា ត្រូវបានរៀបចំឡើង ដើម្បីតម្រូវចិត្តលោកត្រាំ ព្រោះគាត់ជាមនុស្សរើសចំណីបន្តិច។
ក្រោយទទួលទានរួច ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានឡើងយន្តហោះ Air Force One វិលមកសហរដ្ឋអាមេរិកវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត ដែលលោកសរសើរថា ពោរពេញដោយផ្លែផ្កា និងភាពវិជ្ជមាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


