ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអាហ្សង់ទីនផ្ដាច់ខ្លួននៅដាច់ដោយឡែក បន្ទាប់ពីទាក់ទងយ៉ាងស្និទ្ធនឹងអ្នកជំងឺកូវីដ ១៩
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានផ្ដាច់ខ្លួននៅដាច់ដោយឡែក បើទោះបីជាធ្វើតេស្តអវិជ្ជមានក៏ដោយ បន្ទាប់ពីបានទាក់ទងជាមួយអ្នកជំងឺកូវីដ ១៩ ខណៈរដ្ឋលេខាធិការកិច្ចការយុទ្ធសាស្រ្តលោក Gustavo Beliz បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺនេះ ។
ក្រៅពីប្រធានាធិបតី មន្រ្តីមួយចំនួនក៏បានធ្វើចត្តាឡីស័កផងដែររួមមាន រដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងវប្បធម៌ អគ្គលេខាធិការនៃប្រធានាធិបតី និងលេខាធិការផ្នែកទំនាក់ទំនង និងសារព័ត៌មាន ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ដោយមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺតេស្តវិជ្ជមានកូវីដ ១៩ លោកប្រធានាធិបតី Alberto Fernandez បានចាប់ផ្ដើមធ្វើចត្តាឡីស័ក ហើយនឹងផ្តាច់ខ្លួននៅក្នុងវិមានរដ្ឋាភិបាលផ្លូវការក្នុងទីក្រុង Olivos” ។
ចំណែកលោក Beliz បានអមដំណើរលោក Fernandez នៅពេលដែលអ្នកធ្វើដំណើរទៅប្រទេសបូលីវី រួមគ្នាជាមួយអតីតប្រធានាធិបតី Evo Morales កាលពីថ្ងៃចន្ទ បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១១ ខែ ហើយបានចូលរួមក្នុងសវនាការ និងការប្រជុំទ្វេភាគីនៅទីនោះរួមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនផងដែរ ។ លោក Beliz ក៏បានចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវ Arce និងនៅក្នុងកិច្ចប្រជុំទ្វេភាគីរបស់លោក Fernandez ផងដែរ ។
គួរបញ្ជាក់ថា ប្រទេសអាហ្សង់ទីនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,២៥០,៤៩៩ ករណី និងមានអ្នកស្លាប់ចំនួន ៣៣,៩០៧ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី