ព័ត៌មានអន្ដរជាតិ
រវល់ការងារពេកអាចជាកត្តាធ្វើឲ្យមហាសេដ្ឋី Bill Gates និងភរិយាលែងលះ
មហាសេដ្ឋីដ៏ល្បីឈ្មោះ និងជាបុគ្គលគំរូម្នាក់លោក Bill និងភរិយាអ្នកស្រី Melinda Gates បានប្រកាសលែងលះកាលពីយប់មិញ បន្ទាប់ពីរៀបការរួមរស់ជាមួយគ្នាអស់រយៈពេល២៧ឆ្នាំ និងមានកូន៣នាក់។

ពាក្យបណ្តឹងលែងលះដែលដាក់ដោយអ្នកស្រី Melinda អាយុ៥៦ឆ្នាំត្រូវបានចេញជាសាធារណៈ បន្ទាប់ពីកូនស្រីរបស់ពួកគាត់បានលាតត្រដាងនៅលើបណ្តាញទំនាក់ទំនងសង្គម។
កូនស្រីច្បងឈ្មោះ Jennifer Gates អាយុ២៥ឆ្នាំបានបង្ហាញការប្រកាសលែងលះគ្នានៅលើបណ្តាញ Instagram នៅរសៀលថ្ងៃចន្ទ (យប់មិញ) ដោយបានសរសេរថា ៖«ខ្ញុំនៅតែកំពុងស្វែងយល់ពីរបៀបគាំទ្រពីដំណើរការ និងអារម្មណ៍រំជើបរំជួលបំផុត ព្រមទាំងសមាជិកគ្រួសារនៅពេលនេះ ហើយខ្ញុំសូមអរគុណសម្រាប់ទំហំដែលត្រូវ»។
នាង Jennifer ជាកូនស្រីច្បងក្នុងចំណោមកូន៣នាក់របស់លោក Bill និងអ្នកស្រី Melinda ហើយកូនទី២ប្រុសឈ្មោះ Rory អាយុ២១ឆ្នាំ និងកូនស្រីពៅឈ្មោះ Phoebe អាយុ១៨ឆ្នាំ។

ជាមួយគ្នានៅលើគណនី Twitter លោក Bill និងអ្នកស្រី Melinda បានសរសេររួមគ្នាថា ៖«បន្ទាប់ពីការគិតដ៏វែងឆ្ងាយ និងធ្វើការយ៉ាងល្អិតល្អន់អំពីសម្ពន្ធភាព យើងបានធ្វើការសម្រេចចិត្តឈានដល់ទីបញ្ចប់នៃចំណងអាពាហ៍ពិពាហ៍របស់ពួកយើងហើយ»។
ការប្រកាសលែងលះគ្នានេះបានកើតឡើង បន្ទាប់ពីមិនដល់ពីរសប្តាហ៍ផងដែលអ្នកទាំងពីរបានលេចមុខជាសាធារណៈជាមួយគ្នានៅកម្មវិធីទប់ស្កាត់កូវីដ-១៩មួយ។
មូលហេតុពិតប្រាកដនៃការលែងលះគ្នានេះមិនទាន់ត្រូវបានគេបង្ហាញច្បាស់នៅឡើយទេ ប៉ុន្តែអ្នកស្រី Melinda ធ្លាប់បានលើកឡើងថា ប្តីរបស់អ្នកស្រីមានបញ្ហាគ្មានតុល្យភាពរវាងការងារ និងក្រុមគ្រួសារ។ ដូច្នេះប្រហែលជាលោក Bill អាយុ៦៤ឆ្នាំមានការងារធ្វើច្រើនពេកដែលមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារដែលត្រូវការភាពកក់ក្តៅ សេចក្តីស្រឡាញ ក៏ដូចជាសុភមង្គលជាងលុយកាក់។

លោក Bill បានក្លាយជាមហាសេដ្ឋីហើយនៅពេលរៀបការជាមួយអ្នកស្រី Melinda ដើមទសវត្សរ៍១៩៩០។ លោកបានបង្កើតក្រុមហ៊ុន Microsoft នៅឆ្នាំ១៩៧៥ និងបានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងពិភពលោកនៅឆ្នាំ១៩៨៧ទាំងពេលលោកទើបវ័យ៣១ឆ្នាំ។ លោកបានជួបអ្នកស្រី Melinda នៅឆ្នាំដែលអ្នកស្រីចូលធ្វើការនៅក្រុមហ៊ុនដែលលោកជា CEO។
៦ឆ្នាំក្រោយមក អ្នកទាំងពីរបានរៀបការ ហើយផ្អែកតាមបទសម្ភាសកន្លងមក អ្នកស្រី Melinda បានកត់ត្រាទុកចំពោះគុណសម្បត្តិ និងគុណវិបត្តិនៃអាពាហ៍ពិពាហ៍នៅលើក្តារខៀន។
ពាក្យបណ្តឹងលែងលះបានដាក់ទៅតុលាការជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន King County កាលពីថ្ងៃចន្ទ។ អ្នកស្រី Melinda មិនបានស្នើសុំការគាំទ្រពីប្តីទេ ប៉ុន្តែបានស្នើសុំឲ្យជុំនំជម្រះនៅខែមេសា ឆ្នាំ២០២២។ យ៉ាងណា ការលែងលះទំនងជាដោះស្រាយដោយមិនចាំបាច់ជុំនំជម្រះ។

ការលែងលះរបស់មហាសេដ្ឋីប្តីប្រពន្ធ Gates ត្រូវបានគេចាត់ទុកជាប្រវត្តិសាស្ត្រដ៏ធំមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីមហាសេដ្ឋី Jeff Bezos ស្ថាបនិក Amazon ដែលបានលែងលះជាមួយភរិយា MacKenzie កាលពីឆ្នាំ២០១៩៕


ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ dailymail
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


