ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល ដុតបំផ្លាញវិហារឥស្លាម នៅក្នុងតំបន់វែសប៊ែង បង្កជាក្ដីបារម្ភខ្លាំង
ក្រុមអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែល បានធ្វើការវាយប្រហារដោយដុតបំផ្លាញវិហារឥស្លាម Al-Taqwa នៅក្នុងភូមិ Al-Tuwani ស្ថិតក្នុងតំបន់វែសប៊ែង កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលត្រូវបានចុះផ្សាយសារព័ត៌មាន AFP។

ក្រៅពីការដុតវិហារឥស្លាម ក្រុមអ្នកតាំងលំនៅដែលខ្លះបានពាក់ម៉ាស់បិទបាំងមុខ ក៏បានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង និងរោងចក្រផលិតទឹកដោះគោមួយកន្លែង ក្នុងសហគមន៍ Masafer Yatta ផងដែរ។
យោងតាមការបញ្ជាក់ពីលោក Mohammed Rabie ដែលជាប្រធានក្រុមប្រឹក្សាភូមិ ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល បានបាញ់ថ្នាំពណ៌ សរសេរជាភាសាហេប្រ៊ូ (Hebrew) នៅលើជញ្ជាំងវិហារ ហើយបានរត់គេចខ្លួនបាត់ទៅវិញ បន្ទាប់ពីប្រជាពលរដ្ឋក្នុងភូមិ បាននាំគ្នាចេញមកការពារ និងជួយពន្លត់អណ្តាតភ្លើងមិនឱ្យឆេះរាលដាលធ្ងន់ធ្ងរ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃសកម្មភាពវាយប្រហារដ៏កើនឡើង ដែលបង្កឡើងដោយក្រុមអ្នកតាំងលំនៅប្រឆាំងនឹងសហគមន៍ប៉ាឡេស្ទីន ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមនៅហ្គាហ្សា ក្នុងឆ្នាំ២០២៣។
ប៉ូលិសអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍ថា ពួកគេបានបញ្ជូនកម្លាំងចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេត ជុំវិញការខូចខាតដែលបន្សល់ទុក។ ទោះជាយ៉ាងណាក៏ដោយ សកម្មជនប៉ាឡេស្ទីន លោក Osama Makhamra បានចោទប្រកាន់ថា ការវាយប្រហារនេះ បានកើតឡើងនៅចំពោះមុខរបស់កងទ័ពអ៊ីស្រាអែលផ្ទាល់តែម្តង ដោយសារតែមានប៉មយាមរបស់យោធាស្ថិតនៅក្បែរទីតាំងកើតហេតុ។
ក្រសួងកិច្ចការសាសនារបស់ប៉ាឡេស្ទីន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពនេះ ដោយចាត់ទុកថាជាអំពើភេរវកម្មពេញទំហឹង និងបានចោទប្រកាន់រដ្ឋាភិបាលជ្រុលនិយមរបស់អ៊ីស្រាអែលថា បានលើកទឹកចិត្តឱ្យមានអំពើហិង្សា ដើម្បីបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ Masafer Yatta។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (OCHA) ក៏បានរាយការណ៍ដែរថា អំពើហិង្សារបស់អ្នកតាំងលំនៅអ៊ីស្រាអែល ក្នុងតំបន់វែសប៊ែង បានកើនឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ដោយមានករណីវាយប្រហារជាមធ្យម ៦ដងក្នុងមួយថ្ងៃ ដែលបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងរងរបួសជាច្រើន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


