ព័ត៌មានអន្ដរជាតិ
រដ្ឋសភាអាមេរិក អនុម័តកញ្ចប់ថវិកាយោធា ១.១៥ទ្រីលានដុល្លារ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល
សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តច្បាប់សម្រាប់កញ្ចប់ថវិកាចំណាយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដលត់ ១.១៥ ទ្រីលានដុល្លារ លើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធាជាមួយអ៊ីស្រាអែល ទោះបីជាមានការព្រួយបារម្ភពីសមាជិកសភាមកពីប្រជាធិបតេយ្យលើតម្លៃនិងការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters, AP និង Al Jazeera នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ។

សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តក្នុងសភាកាលពីថ្ងៃពុធ ដោយសំឡេងគាំទ្រប្រផិតប្រផើយ ២១៦ ទល់នឹង ២១២ សំឡេង ដោយសមាជិកសភាមកពីគណបក្សទាំងពីរប្រកាន់ខ្ជាប់នូវគោលជំហររបស់គណបក្ស លើកលែងតែសមាជិកសភាប្រជាធិបតេយ្យចំនួន ៦រូបបោះឆ្នោតគាំទ្រ និងសមាជិកសភាសាធារណរដ្ឋចំនួន ៧រូបបានជំទាស់។
លោក Thomas Massie តំណាងរាស្រ្តសាធារណរដ្ឋ បានប៉ះទង្គិចពាក្យសម្តីជាមួយសេតវិមាននិងជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះសង្គ្រាមលើអ៊ីរ៉ង់ បង្ហោះសារមួយឆ្លើយតបទៅនឹងការបោះឆ្នោតថា៖ « ចំនួនសំឡេងឆ្នោតចុងក្រោយសម្រាប់ច្បាប់អនុញ្ញាតលើវិស័យការពារជាតិ(NDAA) នៅថ្ងៃនេះ រួមបញ្ចូលគ្នាយ៉ាងសោកសៅនូវបច្ចេកវិទ្យាយោធា និងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងជាមួយអ៊ីស្រាអែល។ សង្ឃឹមថា កំណែនេះនឹងបរាជ័យនៅក្នុងព្រឹទ្ធសភា ពីព្រោះមាត្រា២១៩ គឺជាការក្បត់អធិបតេយ្យភាពរបស់យើង»។

មិនតែប៉ុណ្ណោះច្បាប់អនុញ្ញាតការពារជាតិឆ្នាំ២០២៧ ឬ NDAA គឺជាការឆ្លុះបញ្ចាំងពីសំណើរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់ថវិកាយោធាកើនឡើងយ៉ាងខ្លាំង មិនអាចប្រៀបផ្ទឹមបានរបស់ប្រទេស ដោយស្វែងរកការបង្កើនការចំណាយពី ៩០០ប៊ីលានដុល្លារកាលពីឆ្នាំ មុនដល់ ១.៥ទ្រីលានដុល្លារ។
NDAA នៅឆ្នាំ ២០២៧ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវិធានការពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធាជាមួយអ៊ីស្រាអែល ទោះបីជាមានការគាំទ្រក្នុងចំណោមអ្នកបោះឆ្នោត ដើម្បីបញ្ចប់ជំនួយយោធាដល់អ៊ីស្រាអែលក៏ដោយ៕
ណឺ មិនា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


