ព័ត៌មានអន្ដរជាតិ
ថៃ រឹបអូសគ្រឿងញៀនជាង១១តោន តម្លៃជិត១ពាន់លានដុល្លារ
ការិយាល័យបង្ក្រាបគ្រឿងញៀនថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សារធាតុញៀន Ketamine ដែលមានតម្លៃជិត២៩ពាន់លានបាត (៩៥៩.៦៣លានដុល្លារសហរដ្ឋអាមេរិក) ដែលភាគច្រើនមានគោលដៅនាំទៅអឺរ៉ុប ជប៉ុនឬកូរ៉េត្រូវបានរឹបអូស។
លោក Montri Yimyaem ប្រធានការិយាល័យបាននិយាយថា ទំហំនៃការរឹបអូសនេះបានចង្អុលទៅបណ្តាញពហុជាតិហើយប្រទេសថៃនឹងធ្វើការជាមួយបណ្តាប្រទេសនិងទីភ្នាក់ងារអន្តរជាតិដើម្បីតាមរឿងនេះ។
លោកនិយាយថា “ថ្នាំនេះមិនពេញនិយមទេនៅក្នុងប្រទេសថៃហើយភាគច្រើនត្រូវបានលក់នៅបរទេសរួមមានអឺរ៉ុប អូស្ត្រាលី តៃវ៉ាន់ ជប៉ុននិងកូរ៉េ”។

ថ្នាំ Ketamine ត្រូវបានគេប្រើជាថ្នាំស្ពឹកឬថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តប៉ុន្តែក៏ជាថ្នាំកម្សាន្តផងដែរ។ វាត្រូវបានគេប្រើដើម្បីជំរុញឲ្យមានអារម្មណ៍ស្រមើស្រមៃឬប្រើជាថ្នាំគ្រវី។
ក្រុមអ្នកស៊ើបអង្កេតបានរកឃើញគ្រឿងញៀនទម្ងន់សរុប១១.៤តោនគិតជាទឹកប្រាក់ស្មើនឹង២៨.៧ពាន់លានបាតនៅឯឃ្លាំងមួយកន្លែងក្នុងខេត្ត Chachoengsao ភាគខាងកើតទីក្រុងបាងកក។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Somsak Thepsutin បាននិយាយថា “ការរកឃើញនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះហើយនឹងមានការស៊ើបអង្កេតបន្ថែមទៀតដើម្បីចាប់ខ្លួនអ្នកទទួលផលពីការរត់ពន្ធគ្រឿងញៀននេះ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


