Connect with us

ព័ត៌មានអន្ដរជាតិ

ជន​ជាតិ​ថៃ​២​នាក់​ស្លាប់​ពី​ការ​​បាញ់​​គ្រាប់​រ៉ុកកែត​របស់​ប៉ាឡេស្ទីន​​ម្សិល​មិញ​

បានផុស

នៅ

ជន​ជាតិ​ថៃ​ពីរ​នាក់​ដែល​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ធ្វើ​ការ​នៅ​កសិដ្ឋាន​មួយ​កន្លែង​នៅ​ជិត​ព្រំ​ដែន Kerem Shalom រវាង​​តំបន់​ហ្គាហ្សា ស្ទ្រីប-អ៉ីស្រាអែល និង​ប្រទេស​អេហ្ស៊ីប​ ត្រូវ​បាន​សម្លាប់​​ក្នុង​ការ​បាញ់​គ្រាប់​​រ៉ុកកែត​​របស់​ប៉ាឡេស្ទីន។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍ ប្រទេស​អ៉ីស្រាអែល​បាន​​បើកច្រ​​ព្រំដែន Kerem Shalom ដើម្បី​អនុញ្ញាត​ឲ្យ​ក្បួន​រថយន្ត​ដឹក​ជំនួយ​ចូល​តំបន់​ហ្គាហ្សា។ នៅ​ពេល​នោះ អង្គការ​សហ​ប្រជា​ជាតិ​បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ព្រម​ទាំង​បាន​ជំរុញ​ឲ្យ​អ៉ីស្រាអែល​បើក​ច្រក​ព្រំ​ដែន​សំខាន់ Erez មួយ​ទៀត​ដើម្បី​​​ឲ្យ​បុគ្គលិក​មនុស្ស​ធម៌ ក៏​ដូច​ជា​ជំនួយ​ផ្សេង​ៗ​បាន​ចូល​ទៅតំបន់​ហ្គាហ្សា ដែល​កំពុង​រង​ការ​វាយ​ប្រហារខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ ក្បួន​រថយន្ត​ដឹក​ជំនួយ​ចូល​តំបន់​ហ្គាហ្សា ក៏​ស្រាប់​តែ​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​បាន​បាញ់​គ្រាប់​​រ៉ុក្កែត​​ទៅ​លើ​តំបន់​នោះ ហើយ​​ក៏​បាន​​ធ្លាក់​ទៅ​តំបន់​កសិដ្ឋាន​ដែល​មាន​ចម្ងាយ​១៤​គីឡូម៉ែត្រ​​ពី​ព្រំ​ដែន និង​បាន​​ផ្តាច់​ជីវិត​​ជន​ជាតិ​ថៃ​ពីរ​នាក់​។ ដោយ​ការវាយ​ប្រហារ​នោះ អ៉ីស្រាអែល​​ ក៏​បាន​បិទច្រក​ព្រំ​ដែន​នោះ​វិញ។

ព្រំ​ដែន​ Rafah ជា​មួយ​ប្រទេស​អេហ្ស៊ីប ដែល​ជា​ច្រក​តែ​មួយ​គត់​ចូល​ទៅ​តំបន់​ហ្គាហ្សា​មិន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​អ៉ីស្រាអែល​ទេ។ ក្បួន​រថយន្ត​ដាច់​ដោយ​ឡែន​១៥​គ្រឿង​បាន​ដឹក​ប្រេង​ឥន្ទនៈ និង​ចំណី​អាហារ​ ក៏​ដូច​ជា​វេជ្ជសាស្ត្រ​ចូល​ទៅ​តំបន់​ហ្គាហ្សា។

ទី​ភ្នាក់​ងារ​មនុស្សធម៌​អង្គការ​សហ​ប្រជា​ជាតិ Ocha បាន​និយាយ​ថា មនុស្ស​៥២០០០​នាក់​នៅ​ហ្គាហ្សាត្រូវ​បាន​ជម្លៀស​ចេញ ក្នុង​នោះ​មាន​៤៧០០០​នាក់​ភៀស​ខ្លួន​ទៅ​សាលា​រៀន UN។

យោង​តាម​ក្រសួង​សុខាភិបាល​ហ្គាហ្សា​បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ ជន​ជាតិ​ប៉ាឡេស្ទីន​២១៧​នាក់ រាប់​ទាំង​កុមារ​៦៣​នាក់​ផង​ត្រូវ​បាន​សម្លាប់ និង​របួស​ជាង​១៤០០​នាក់។ ចំណែក​នៅ​អ៉ីស្រាអែល​មាន​អ្នក​ស្លាប់​ចំនួន​១២​នាក់​ដែល​មាន​ជន​ជាតិ​ថៃ​ពីរ​នាក់​នោះ​ផង​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម