ព័ត៌មានអន្ដរជាតិ
កងទ័ព អ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះដ្រូន សង្ស័យជារបស់ប៉ាឡេស្ទីន ក្បែរជ្រលងភ្នំហ្ស៊កដានីនៃតំបន់ West Bank
កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន នៅក្បែរជ្រលងភ្នំហ្ស៊កដានី នៅតំបន់ West Bank ដែលខ្លួនបានកាន់កាប់ បន្ទាប់ពីសង្ស័យថាជាយន្តហោះដ្រូនរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ។

អ្នកនាំពាក្យយោធាលោក Avichay Adraee បាននិយាយថា យន្តហោះគ្មានមនុស្សបើក ត្រូវបានស្ទាក់ចាប់ នៅពេលវាចូលទៅជិតព្រំដែនអ៊ីស្រាអែល ក្បែរតំបន់ Wadi el-Ayoun នៅជ្រលងភ្នំហ្ស៊កដានី ។
លោកបាននិយាយ ដោយមិនផ្តល់ព័ត៌មានលម្អិតថា “កងកម្លាំងអ៊ីស្រាអែល បានប្រមូលកម្ទេចកម្ទី របស់យន្តហោះដ្រូន និងកំពុងពិនិត្យមើលពីប្រភពដែលយន្តហោះនោះមកទីតាំងណា” ។

យោងតាមប្រភពពីអ៊ីស្រាអែល បានឲ្យដឹងថា នេះជាលើកទី ៧ ហើយដែលកងទ័ពអ៊ីស្រាអែល ស្ទាក់ចាប់យន្តហោះដ្រូន ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ជាមួយក្រុមប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី ១០ ខែឧសភា ។

យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ២១៧ នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារចំនួន ៦៣ នាក់និងស្ត្រី ៣៦ នាក់ និង ១,៤០០ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីសប្តាហ៍មុន ខណៈជនជាតិអ៊ីស្រាអែល ១០ នាក់ត្រូវបានសម្លាប់ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីន ដែលបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ