ព័ត៌មានអន្ដរជាតិ
គ្រូល្បីឈ្មោះឥណ្ឌាអះអាងថា មនុស្សរាប់ម៉ឺននាក់ស្លាប់ដោយសារកូវីដ ព្រោះមិនជឿឱសថបុរាណ ផឹកតែថ្នាំសម័យទំនើប
ក្រុមគ្រូពេទ្យនៅប្រទេសឥណ្ឌា បានស្តីបន្ទោសគ្រូហាត់ប្រាណល្បីល្បាញម្នាក់ឈ្មោះ Baba Ramdev ចំពោះការនិយាយដ៏ចម្រូងចម្រាសរបស់គាត់ ប្រឆាំងនឹងថ្នាំសម័យទំនើប។
ថ្មីៗនេះ គាត់និយាយថា មនុស្សរាប់ម៉ឺននាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីលេបថ្នាំសម័យទំនើប មិនជឿឱសថបុរាណនិងបានចំអកដល់អ្នកជំងឺដែលព្យាយាមរកស៊ីឡាំងអុកស៊ីសែន។
ទោះបីជាយ៉ាងណាក៏ដោយ គ្រូរូបនេះបានលុបចោលសេចក្តីថ្លែងការណ៍របស់គាត់ចេញវិញ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានរិះគន់គាត់។
ប៉ុន្តែជាថ្មីម្តងទៀត កាលពីថ្ងៃចន្ទ គាត់បានរិះគន់ថ្នាំសម័យទំនើបសាជាថ្មីថា មិនអាចព្យាបាលជំងឺណាមួយបានទេ។
ថ្នាំវិទ្យាសាស្ត្រសម័យទំនើប គឺជាឆ្អឹងខ្នងនៃប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសឥណ្ឌា ប៉ុន្តែវិធីព្យាបាលជំនួសដូចជាការប្រើឱសថបុរាណនិងដោយជំនឿ ក៏មានប្រជាប្រិយភាពផងដែរ។ គ្រូជាច្រើនដូចជា Ramdev ដែរ បានធ្វើអាជីវកម្មជោគជ័យ ដោយការលក់ផលិតផលនិងឱសថបុរាណ។
សមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) ដែលជាអង្គការមួយ តំណាងឲ្យក្រុមគ្រូពេទ្យនៅក្នុងប្រទេសឥណ្ឌា បានធ្វើការរិះគន់ចំពោះការលើកឡើងដោយគ្មានពិចារណារបស់គាត់ ស្របពេលឥណ្ឌា កំពុងជាប់ក្នុងវិបត្តិជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូវីដនៅឥណ្ឌា សូម្បីគោក៏ពាក់ម៉ាស់ដែរ (មានវីដេអូ)
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង