ព័ត៌មានអន្ដរជាតិ
កាន់តែប្រសើរ កូវីដនៅឥណ្ឌាធ្លាក់ចុះ៦៨% តាំងឡើងខ្ពស់ខ្លាំងថ្ងៃទី៧ ខែឧសភាមក
ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃសុក្រម្សិលមិញបាននិយាយថា ករណីឆ្លងកូវីដ-១៩បានធ្លាក់ចុះស្ទើរតែ៦៨%ហើយ ចាប់តាំងពីវាបានហក់ឡើងខ្ពស់បំផុតកាលពីថ្ងៃទី៧ ខែឧសភាមក។
ក្រសួងបាននិយាយថា មានការធ្លាក់ចុះករណីឆ្លងសកម្មជាង២០ម៉ឺននាក់ ចាប់តាំងពីវាឡើងខ្ពស់បំផុតនៃករណីឆ្លងសកម្មកាលពីថ្ងៃទី១០ ខែឧសភា និងថា ខណ្ឌចំនួន៣៧៧កំពុងរាយការណ៍ពីអត្រាឆ្លងវិជ្ជមានតិចជាង៥%ប៉ុណ្ណោះ។
ស្តីពីការចាក់វ៉ាក់សាំង ក្រសួងសុខាភិបាលនិយាយថា ប្រទេសត្រូវការពេលវេលាដើម្បីធានាឲ្យបានថា វិសាលភាពចាក់វ៉ាក់សាំងខ្ពស់ប្រឆាំងនឹងកូវីដ-១៩ទទួលបានជោគជ័យ។

ទោះជាយ៉ាងណា ក្រសួងបានព្រមានថា ៖«ប្រសិនបើរក្សាវិធានការទប់ស្កាត់មិនបានម៉ត់ចត់ ឥរិយាបថការពារកូវីដ-១៩មិនសមស្រប ឬទំហំនៃការចាក់វ៉ាក់សាំងមានការថយចុះនោះ ករណីផ្ទុះឡើងឡើងវិញអាចកើតឡើង»។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលទិន្នន័យចេញត្រឹមម៉ោង៨ព្រឹក ថ្ងៃសុក្រម្សិលមិញនេះ ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៣២ ៣៦៤នាក់ ដែលសរុបករណីឆ្លងទាំងអស់ចំនួន ២៨ ៥៧៤ ៣៥០នាក់។ ចំណែកករណីមរណភាពថ្មីមាន ២ ៧១៣នាក់ ដែលសរុបមរណភាពទាំងអស់ ៣៤០ ៧០២នាក់។
យោងតាមទិន្នន័យក្រសួងសុខាភិបាលថា បច្ចុប្បន្ននេះករណីឆ្លងសកម្មទូទាំងប្រទេសមានចំនួន ១ ៦៣៥ ៩៩៣នាក់ ខណៈអ្នកជំងឺដែលជាសះស្បើយចេញពីមន្ទីរពេទ្យមានចំនួន ២៦ ៥៩៧ ៦៥៥នាក់ ហើយសម្រាប់អ្នកជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយមានចំនួន ២០៧ ០៧១នាក់។
យោងតាមអ្នកជំនាញបានឲ្យដឹងថា បន្ទាប់ពីរយៈពេល២ខែនៃករណីកូវីដ-១៩ហក់ឡើងខ្ពស់ខ្លាំង ឥឡូវនេះវីរុសនេះបានធ្លាក់ចូលទៅក្នុងកម្រិតដែលអាចដោះស្រាយបានដោយប្រព័ន្ធសុខាភិបាលដែលមានស្រាប់។
ចំនួនករណីឆ្លងថ្មីបានកំពុងធ្លាក់ចុះនៅតាមបណ្តារដ្ឋភាគច្រើនបំផុត ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ ករណីមរណភាពក៏បានចាប់ផ្តើមធ្លាក់ចុះដែរ។ ករណីស្លាប់ថ្មីដែលបានកំពុងកត់ត្រាគឺធ្លាក់នៅក្រោម៣០០០នាក់ជារៀងរាល់ថ្ងៃ បើប្រៀបធៀបនឹងចំនួនខ្ពស់ជាង៤៤០០នាក់កាលពី១០ថ្ងៃមុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ indianexpress
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


