ព័ត៌មានអន្ដរជាតិ
ប្រទេសផលិតវ៉ាក់សាំងយក្ស ឥណ្ឌាទើបប្រកាសចាក់វ៉ាក់សាំងឥតគិតថ្លៃពីថ្ងៃទី២១មិថុនា
«វាត្រូវបានធ្វើការសម្រេចចិត្តថា ចាប់ពីថ្ងៃទី២១ ខែមិថុនាទៅ មនុស្សធំពេញវ័យទាំងអស់ចាប់ពីអាយុ១៨ឆ្នាំឡើងនឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ»។ នេះជាសំដីរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Modi។
លោកនាយករដ្ឋមន្ត្រីបន្តថា ៖«មិនថាពលរដ្ឋក្រីក្រ អ្នកមានចំណូលទាប មធ្យម ឬអ្នកមានទេ ស្ថិតក្រោមកម្មវិធីវ៉ាក់សាំងកណ្តាលរបស់រដ្ឋាភិបាល អ្នកទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដោយឥតគិតថ្លៃ»។

ទោះជាយ៉ាងណា តើយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ឥណ្ឌាមានន័យយ៉ាងណាដែលប្រទេសនេះកំពុងប្រយុទ្ធនឹងរលកទី២នៃកូវីដ-១៩?
តើគោលនយោបាយកែប្រែយ៉ាងណា?
សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី Modi បានធ្វើឡើងតាមរយៈសុន្ទរកថាថ្នាក់ជាតិតាមទូរទស្សន៍ដែលលោកបានរៀបរាប់ពីប្រវត្តិ និងកម្មវិធីវ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌា។
ការទទួលខុសត្រូវសម្រាប់វ៉ាក់សាំងនៅឥណ្ឌាត្រូវបានចែករំលែកជាប្រវត្តិសាស្ត្ររវាងរដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលរដ្ឋនានា។
ស្ថិតក្រោមគោលនយោបាយវ៉ាក់សាំងកូវីដ-១៩ពីមុន ពាក់កណ្តាលនៃវ៉ាក់សាំងទាំងអស់ផលិតនៅឥណ្ឌាបានទៅរដ្ឋាភិបាលសហព័ន្ធ និងទៅរដ្ឋបាលរដ្ឋនានា ក៏ដូចជាមន្ទីរពេទ្យឯកជន។ ប៉ុន្តែឡូវនេះរដ្ឋាភិបាលសហព័ន្ធនឹងទិញចំនួន៧៥%នៃវ៉ាក់សាំងដែលបានផលិតទាំងអស់។

រដ្ឋាភិបាលរដ្ឋនានានឹងទទួលយកវ៉ាក់សាំងដោយឥតគិតថ្លៃពីរដ្ឋាភិបាលសហព័ន្ធវិញ ដែលជំនួសឲ្យការចចារផ្ទាល់ជាមួយក្រុមហ៊ុនផលិត។
ទោះបីជាយ៉ាងណា ដោយសារកត់សំគាល់តម្លៃរបស់វ៉ាក់សាំងនៅតែមាន២៥%ដែលមន្ទីរពេទ្យឯកជនទិញ។ ការចាក់វ៉ាក់សាំងទាំងនោះមិនមែនឥតគិតថ្លៃទេ ប្រជាជនត្រូវបង់ប្រាក់ទៅមន្ទីរពេទ្យឯកជន។ តម្លៃចាក់វ៉ាក់សាំងមានចន្លោះ៨.២០ទៅ២០.៥០ដុល្លារអាមេរិក ហើយក៏មានគិតលើតម្លៃសេវាកម្មថែមទៀតដែលមាន ១.៥០ទៅ២ដុល្លារ។
តើដំណើរការចាត់ចែងដូចម្តេច?
វាមានន័យថា រដ្ឋាភិបាលរដ្ឋនានានឹងទទួលបានវ៉ាក់សាំងដែលបានបំរ៉ុងទុកពីរដ្ឋាភិបាលសហព័ន្ធដែលផ្អែកលើចំនួនប្រជាជននៃរដ្ឋនីមួយៗ កម្រិតការឆ្លងកូវីដ-១៩ វឌ្ឍនភាពនៃការចាក់វ៉ាក់សាំង និងការខ្វះវ៉ាក់សាំង។

ប្រការនេះជួយឲ្យអាជ្ញាធរតាមរដ្ឋនានាធូរស្រាលពីការទិញវ៉ាក់សាំងផ្ទាល់ពីក្រុមហ៊ុនផលិតនៅក្នុងតម្លៃខ្ពស់។ វាក៏កាន់តែងាយស្រួលក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងញូវដេលីផងដែរ។
សេចក្តីប្រកាសក៏បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីគោលនយោបាយពីមុនទទួលរងការរិះគន់ខ្លាំងពីតុលាការកំពូលឥណ្ឌាដែលបានហៅថាជា «ការបំពាន និងមិនសមហេតុផល»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


