ព័ត៌មានអន្ដរជាតិ
រលកកូវីដទី២មិនចប់ផង អ្នកជំនាញជំរុញរដ្ឋអ្នកមានឥណ្ឌាត្រៀមខ្លួនរលកទី៣
អ្នកជំនាញសុខភាពនៅក្នុងរដ្ឋអ្នកមានរបស់ប្រទេសឥណ្ឌាបានជំរុញឲ្យអាជ្ញាធរត្រៀមខ្លួនដើម្បីប្រយុទ្ធនឹងរលកកូវីដ-១៩លើកទី៣ បន្ទាប់ពីការបន្ធូរបន្ថយរលកទី២មិនទាន់ដល់មួយខែផង។
រដ្ឋដែលមានប្រជាជនច្រើនបំផុតលំដាប់លេខ២របស់ឥណ្ឌាគឺ Maharashtra បានបញ្ចប់បំរាមគោចរជាច្រើនក្នុងសប្តាហ៍នេះតាមទីក្រុងនានារបស់ខ្លួនមានដូចជា ទីក្រុងសេដ្ឋកិច្ច ម៉ុមប៉ៃ បានបើកផ្សារទំនើបឡើងវិញ រោងកុន និងកន្លែងហាត់ប្រាណបើកដោយអនុញ្ញាតឲ្យមានមនុស្ស៥០%នៃចំនួនផ្ទុក និងកន្លែងធ្វើការឲ្យបុគ្គលិកចូលធ្វើដោយសេរី។

សមាជិកក្រុមការងារកូវីដថ្នាក់រដ្ឋ និងជានាយកមន្ទីរពេទ្យ Fortis Hospitals Mumbai លោក Rahul Pandit មានប្រសាសន៍ថា ៖«យើងគួរមានផែនការឲ្យច្បាស់លាស់ និងត្រៀមខ្លួនឲ្យបានរួចជាស្រេចសម្រាប់ពីរបីសប្តាហ៍ខាងមុខ នៅពេលណាក៏ដោយឲ្យតែរលកកូវីដផ្ទុះឡើងសាថ្មី»។
លោកថា ៖«កិច្ចខិតខំប្រឹងប្រែងរបស់យើងគួរតែត្រូវបានអនុវត្តដើម្បីពន្យាពេលនៃការផ្ទុះឡើងវិញតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន និងរឹតតែព្យាយាមខ្លាំងឡើង»។
តាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters មួយអំពីអ្នកជំនាញសុខភាពបានបង្ហាញថា រលកទី៣នៃកូវីដ-១៩ទំនងជាអាចវាយប្រហារឥណ្ឌាជាថ្មីនៅត្រឹមខែតុលា ហើយបើទោះជាវានឹងត្រូវបានគ្រប់គ្រងប្រសើរជាងការផ្ទុះចុងក្រោយ ក៏កូវីដនៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈយ៉ាងហោចណាស់មួយឆ្នាំទៀត។

តាមរូបភាពការផ្សាយរបស់សារព័ត៌មានបង្ហាញពីមនុស្សច្រើនកុះករនៅតាមផ្សារ និងដងវិថីនានាដែលគ្មានរក្សាគម្លាតសង្គមឡើយ។ នៅថ្ងៃសុក្រម្សិលមិញនេះ ឥណ្ឌាមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៦២៤៨០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ និងករណីស្លាប់១៥៨៧នាក់ដែលជាចំនួនមរណភាពទាបក្នុងរយៈពេល២ខែចុងក្រោយ។
ប៉ុន្តែប្រទេសឥណ្ឌារួមជាមួយប្រេស៊ីលជាប្រទេសក្នុងចំណោមប្រទេសដែលមានសេចក្តីរាយការណ៍ពីករណីស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតគិតជាមធ្យមក្នុងរយៈពេល៧ថ្ងៃ។
នៅរដ្ឋ Maharashtra ដែលមានករណីឆ្លងថ្មីចំនួន៩៨៣០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកឆ្លងសរុបស្មើនឹង១ភាគ៥នៃចំនួនឆ្លងសរុបរបស់ឥណ្ឌា២៩.៧៦លាននាក់ និងចំនួនអ្នកស្លាប់ជាង ១១៦០០០នាក់។
ហ្វូងមនុស្សច្រើន និងចរាចរណ៍កកកុញនៅតាមដងផ្លូវក្នុងទីក្រុងនានារាប់ចាប់ទីក្រុងញូវដេលីដល់ Bengaluru ទោះជាអ្នកជំនាញបានព្រមានថា ការប្រកួតប្រជែងសកម្មភាពអាជីវកម្មអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង។

លោក Harsh Mahajan ប្រធានអង្គភាព Nathealth ជាក្រុមផ្តល់សេវាកម្មសុខភាពឯកជនបានលើកឡើងថា ៖«រដ្ឋាភិបាលនៅផ្នែកខ្លះគួរតែបង្កើនការចាក់វ៉ាក់សាំងដើម្បីឈានដល់គោលដៅចាក់១០លានដូសក្នុងមួយថ្ងៃ ហើយក៏ផ្សព្វផ្សាយពីគុណសម្បត្តិនៃការចាក់វ៉ាក់សាំងឲ្យបានច្រើនដើម្បីឲ្យប្រជាជនដែលស្ទាក់ស្ទើរទៅចាក់វ៉ាក់សាំង»។
ទោះបីជាឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោក ក៏ប្រទេសនេះទើបតែចាក់វ៉ាក់សាំងដល់ពលរដ្ឋបានជាង៥%នៃប្រជាជនដែលត្រូវចាក់ទាំងអស់៩៥០លាននាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


