ព័ត៌មានអន្ដរជាតិ
មេយោធាមីយ៉ាន់ម៉ា និងរុស្ស៊ីប្តេជ្ញាពង្រឹងទាក់ទំនងពេលជួបគ្នាម្សិលមិញ
រដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី លោក Nikolai Patrushev និងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបានប្តេជ្ញាពង្រឹងចំណង់ទំនាក់ទំនង និងសន្តិសុខបន្ថែមទៀតរវាងប្រទេសទាំងពីរនៅពេលបានជួបគ្នានៅក្រុងមូស្គូ កាលពីថ្ងៃចន្ទ ទី២១ ខែមិថុនា។
ឧត្តមសេនីយ៍ជាន់ខ្ពស់ដែលជាមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានធ្វើដំណើរទៅប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យដើម្បីចូលរួមសន្និសីទសន្តិសុខមួយក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំង លោក Dmitry Peskov នៅព្រឹកថ្ងៃចន្ទបាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន មិនបានជួបប្រជុំជាមួយលោក Min Aung Hlaing ទេ។

សកម្មជនសិទ្ធិមនុស្សបានចោទរដ្ឋាភិបាលក្រុងមូស្គូពីការធ្វើឲ្យមានភាពស្របច្បាប់នូវរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលកាន់កាប់អំណាចដោយសាររដ្ឋប្រហារ១កុម្ភៈដែលជំរុញឲ្យកើតមានការតវ៉ាទូទាំងប្រទេស និងមានការប្រយុទ្ធគ្នាតាមខេត្តជាមួយក្រុមឧទ្ទាមភាគតិចជាច្រើន។
រុស្ស៊ីនិយាយថា ខ្លួនមានទំនាក់ទំនងរឹងមាំយូរអង្វែងជាមួយមីយ៉ាន់ម៉ា និងនិយាយក្នុងខែមីនាថា ខ្លួនព្រួយបារម្ភពីចំនួននៃការស្លាប់ជនស៊ីវិលកំពុងកើនឡើងនៅមីយ៉ាន់ម៉ា។
ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរបានរីកធំធាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលទីក្រុងមូស្គូផ្តល់អាហារូបករណ៍កម្រិតសកលវិទ្យាល័យ និងការហ្វឹកហាត់ផ្នែកយោធាដល់ទាហានរាប់ពាន់នាក់ ព្រមទាំងលក់អាវុធថែមទៀតដែលត្រូវបានជាប់បញ្ជីខ្មៅនៅក្នុងប្រទេសលោកខាងលិចជាច្រើនដែលចោទប្រកាន់ពីការប្រឆាំងនឹងជនស៊ីវិល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


