ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាស អ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ
ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៥៣នាក់និងឆ្លងថ្មី ៤,៧៨៦ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ៤,៦៥៩ករណីជាប្រជាជនទូទៅនិង ១២៧ ករណីជាអ្នកទោសជាប់ពន្ធនាគារ។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺកូវីដ ចំនួន ២,៤១៥នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសានៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ២៣០,៤៣៨នាក់ ក្នុងនោះមាន ១៨០,០៥៣ នាក់បានជាសះស្បើយ។
ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន មានការឆ្លងសរុប ២៥៩,៣០១ករណី ក្នុងនោះមាន ២០៧,៤៧៩នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ១,៩២៩នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ២,០២៣នាក់។
គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដនៅប្រទេសថៃ គឺចំនួន៥១នាក់ កាលពីថ្ងៃសៅរ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ កូវីដ-១៩ នៅឥណ្ឌូណេស៊ីជិតដល់មាត់ជ្រោះមហន្តរាយហើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


