ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានប្រសិទ្ធភាពខ្លាំងក្លាប្រឆាំងវីរុសបំប្លែងខ្លួនឥណ្ឌា ៨៥ ភាគរយ និងរយៈពេល ៨ ខែ
ក្រុមហ៊ុនឱសថ Johnson & Johnson បាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់តែមួយដងរបស់ខ្លួន បានបង្កើតនូវសកម្មភាពខ្លាំងក្លាប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” និងវីរុសបំប្លែងខ្លួនទូទៅផ្សេងៗទៀត ។
ក្រុមហ៊ុនសុខភាពដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បាននិយាយថា ភាពធន់នៃការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់វ៉ាក់សាំងនេះ មានរយៈពេលយ៉ាងតិច ៨ ខែ ។ វាមានប្រសិទ្ធភាព ៨៥ ភាគរយ ហើយក៏អាចជួយការពារ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ពីវីរុសនេះផងដែរ ។

លោក Mathai Mammen ប្រធានស្រាវជ្រាវ និងអភិវឌ្ឍនៅអាជីវកម្មឱសថរបស់ក្រុមហ៊ុនវ៉ាក់សាំង Johnson & Johnson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទិន្នន័យពីការសិក្សាដែលរកឃើញពី ប្រសិទ្ធភាពការពារវីរុសបំប្លែងខ្លួនរយៈពេល ៨ ខែនេះ ក៏បានបង្ហាញដែលថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Johnson & Johnson បង្កើតនូវការឆ្លើយតបអង់ទីគ័រខ្លាំងក្លា ប្រឆាំងនឹងវីរុសដែលឆ្លងរហ័សនេះ” ។
ក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងនេះ បង្កើតសកម្មភាពកម្ចាត់អង់ទីគ័រប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ក្នុងកម្រិតខ្ពស់ជាងអ្វីដែលត្រូវបានគេសង្កេតឃើញ ចំពោះការកម្ចាត់វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង “Beta” ទៅទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


